(ឡុងដ៍)៖ អតីតខ្សែការពារក្លិប Manchester United លោក John O'Shea ត្រូវបានតែងតាំងជាគ្រូបង្គោលបណ្តោះអាសន្ន របស់ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ មុនពេលការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមបែលហ្ស៊ិក និងស្វីសនៅខែក្រោយ។ នេះបើតាមការឱ្យដឹងពីសមាគមបាល់ទាត់អៀរឡង់ (FAI) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

​លោក O'Shea វ័យ ៤២ឆ្នាំ បានឈ្នះពានរង្វាន់ Premier League ចំនួន ៥លើក ជាមួយ Man United និងទទួលបានការកោះហៅលេងឱ្យក្រុមជម្រើសជាតិអៀរឡង់ចំនួន ១១៨លើកដែរ។

FAI បានឱ្យដឹងថា ពួកគេនឹងប្រកាសពីគ្រូបង្គោលអចិន្ត្រៃយ៍នៅខែមេសាខាងមុខ។

គួររំលឹកថា លោក Stephen Kenny បានលាលែងពីតួនាទីគ្រូបង្គោលក្រុមជម្រើសជាតិអៀរឡង់ កាលពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២៤៕