(ភ្នំពេញ)៖ ការសិក្សាជាការវិនិយោគដ៏យូរអង្វែង ដែលត្រូវចំណាយទាំងថវិកា កាប្រឹងប្រែង និងពេលវេលាក្នុងការ វិនិយោគមួយនេះ។ ក្នុងនោះផងដែរ មុននឹងសម្រេចចិត្តសិក្សានៅតាមស្ថាប័ន ឬសាកលវិទ្យាល័យ ណាមួយ អ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ពីស្ថាប័ននោះទាំងលើសាស្ត្រាចារ្យ បរិយាកាសសិក្សា គុណភាពអប់រំ ឱកាសការងារ និងជាពិសេសការទទួលស្គាល់ទូលំទូលាយទាំងកម្រិតជាតិ និងថ្នាក់ អន្តរជាតិ។

ជាក់ស្តែង វិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ពិតជាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ដោយឡែក យើងឃើញមានសាកលវិទ្យាល័យមួយចំនួនទទួលបានការវាយតម្លៃ និងការទទួលស្គាល់ គុណភាពពីស្ថាប័នវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សាពីអន្តរជាតិ ដោយហេតុនេះហើយ វាជួយបង្កើននូវភាព ងាយស្រួលក្នុងការសម្រេចចិត្តដើម្បីជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាណាមួយយកមកសិក្សា។ ក្នុងនោះផងដែរ វិទ្យាស្ថានខេមអេដជាវិទ្យាស្ថានមួយនៅប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជាត្រូវវាយតម្លៃពីស្ថាប័នល្បីៗជាច្រើនទាំងក្នុងស្រុក ក៏ដូចជាស្ថាប័នអន្តរជាតិ។

យើងសង្កេតឃើញថា វិទ្យាស្ថានខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិមួយដែលតែងតែខិតខំពង្រឹងគុណភាព អប់រំ សាស្ត្រាចារ្យ និងបុគ្គលិករបស់ខ្លួន ដែលជាហេតុធ្វើឲ្យវិទ្យាស្ថានតែងតែទទួលបានការ ទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន រួមមានស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ការទទួលស្គាល់គុណភាពដោយស្ថាប័នអន្តរជាតិដែលវាយតម្លៃគុណភាពគ្រឹះស្ថាន ឧត្តមសិក្សា ACBSP ពីសហរដ្ឋអាមេរិក ស្ថាប័នអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក និងការទទួលស្គាល់លើគុណភាពនៃការបង្រៀនកម្រិតផ្កាយប្រាំពីស្ថាប័នវាយតម្លៃគុណភាព QS Stars នៃចក្រភពអង់គ្លេស។ លើសពីនោះទៅទៀត និស្សិតវិទ្យាស្ថានខេមអេដជាច្រើនរូប បានជាប់ចំណាត់ ថ្នាក់លេខ១ លេខ២ និងលេខ៣ ទូទាំងពិភពលោក ទៅលើការប្រឡងជាអន្តរជាតិ ដែលរៀបចំដោយ ស្ថាប័ន ACCA នៅចក្រភពអង់គ្លេស ដែលនេះសបញ្ជាក់ឲ្យឃើញថា វិទ្យាស្ថានខេមអេដពិតជា ឈរនៅលំដាប់អន្តរជាតិ ផ្តោតសំខាន់លើគុណភាព ការទទួលស្គាល់ ក៏ដូចជាអត្ថប្រយោជន៍ពីការសិក្សា ដែលនិស្សិតនឹងទទួលបាន ហើយចំណុចទាំងអស់នេះហើយ ដែលអ្នកសិក្សាគួរពិចារណាជ្រើសរើស យកសាកលវិទ្យាល័យមកសិក្សា។

វិទ្យាស្ថានខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិដែលផ្តោតទៅលើបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិ CAT។ និស្សិតដែលសិក្សាបរិញ្ញាបត្រនៅវិទ្យាស្ថានខេមអេដ នឹងមានឱកាសទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ក្នុងនោះមានសញ្ញាបត្របរិញ្ញាបត្រផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអន្តរជាតិCAT ដែលចេញពីសា្ថនប័ន ACCA នៅចក្រភពអង់គ្លេស ជាពិសេសស្ថាប័ន ACBSP នៅសហរដ្ឋអាមេរិក ដែលផ្តល់នូវការទទួលស្គាល់កាន់តែទូលំ ទូលាយនៅជុំវិញពិភពលោក ដែលផ្តល់លទ្ធភាពដល់និស្សិតក្នុងការបន្តការសិក្សា និងស្វែងរកការងារជា អន្តរជាតិ។

សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរសព្ទ 023 986 523 / 012 618 988 / 087 776 326 / 097 920 9891 ៕