(ភ្នំពេញ)៖ នាថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥៖០០នាទីរសៀល អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី នឹងផ្តល់កិត្តិយស អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡា «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី១ ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានអូឡាំពិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​ របស់អគ្គលេខាធិការដា្ឋន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូមសាធារជន អញ្ជើញចូលរួមទស្សនាដោយសេរី ដើម្បីលើកទឹកចិត្ត និងគាំទ្រ ឲ្យបានច្រើនកុះករ និងសូមអញ្ជើញអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានតាមការគួរ៕