(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្ត Neo Games Oasis ដែលជាពិភពនៃភាពសប្បាយរីករាយសម្រាប់ក្រុមគ្រួសារ និងអតិថិជនគ្រប់វ័យ កាលពីថ្ងៃអាទិត្យ បានចូលរួមសហការជាមួយនឹង Joyful Edu&Hope ធ្វើការរៀបចំឡើងនូវកម្មវិធី ប្រកួតរាំលើម៉ាស៊ីន PUMP IT UP ដែលជាម៉ាស៊ីនរាំបែបបច្ចេកវិទ្យាទំនើបរបស់ Neo Game Oasis មានទីតាំងស្ថិតនៅជាន់ទី ៣ នៃផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមកពីស្ថាប័នធំៗជាច្រើន ។

កម្មវិធី Cambodia Pump IT Up Festival 2024 នេះ មិនត្រឹមតែជាការប្រកួតកម្សាន្តយកជ័យជំនះតែប៉ុណ្ណោះទេ លើសពីនេះទៅទៀតការប្រកួតនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសប្បុរសធម៌ផងដែរ ដោយនៅក្នុងនោះទឹកប្រាក់ចំនួន ១,៥០០ ដុល្លារត្រូវបានបរិច្ចាគទៅកាន់ Green Bethel Community & Happy House បន្ទាប់ពីចប់កម្មវិធី។

មជ្ឈមណ្ឌលកម្សាន្តហ្គេមទំនើប NEO GAME OASIS បំពាក់ទៅដោយម៉ាស៊ីនហ្គេមដែលមានភាពច្នៃប្រតិដ្ឋខ្ពស់ស្ដង់ដារអន្តរជាតិ ជាច្រើនប្រភេទ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់នៅក្នុងពិភពលោក ដែលមានដូចជា Twister, FANTASY SOCCER, DOWN THE CLOWN, RABBIDS HOLLYWOOD, Hyper Shoot និង Rainbow ដែលនាំចូលពីប្រទេសអាមេរិក និងកាណាដា, UK។ បច្ចុប្បន្ននេះ NEO GAME OASIS មាន២សាខាដែល ទីតាំងទី១ មាននៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី៣ និងទីតាំងទី២ ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣។

ក្រៅពី Neo Game Oasis កម្មវិធី Pump It Up Festival 2024 នេះ ក៏មានការចូលរួមឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនធំៗជាច្រើនដូចជា ក្រុមហ៊ុន Hyundai Camko Motor , Shinhan Bank Cambodia, Momo Paradise, Seorae, Blessing Studio, ក្រុមហ៊ុន Chip Mong Retail, Chip Mong Supermarket និងរោងភាពយន្ត Legend By Ize ផងដែរ។

Neo Game Oasis ក៏មានផ្ដល់ជូននូវទីតាំងសម្រាប់ជួលផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាស្វែងរកដៃគូរសហការណ៍ផ្សេងៗបន្ថែមទៀតផងដែរ សម្រាប់ពត៌មានលម្អិតសូមធ្វើការទំនាក់ទំនង 093 233 533 / 085 609 644 ៕