(ភ្នំពេញ)៖ គោលដៅទី១នៃការប្រកួតបាល់ទះ «WURKZ Special Volleyball Cup 4x4 2024» ដែលបានប្រព្រឹត្តឡើងនៅមណ្ឌលបាត់ដំបង ទីតាំងនៅទីធ្លាបាល់ទះ វិទ្យាល័យនេតយ៉ង់ បានបញ្ចប់ទៅដោយរកឃើញក្រុមជយលាភីលេខ១ និងលេខ២ ដែលបានទទួលកៅអីបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។

ភេសជ្ជៈប៉ូវកម្លាំង «វើក» សូមចូលរួមអបអរសាទរដល់ក្រុមជយលាភីទាំងពីររួមមាន៖
*ទី១, ក្រុមជយលាភីលេខ១ ក្លឹបបាល់ទះបាត់ដំបង ទទួលបានពានរង្វាន់ចំនួន១, ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញចំនួន១ និងប្រាក់រង្វាន់ ១១លានរៀល។
*ទី២, ក្រុមជយលាភីលេខ២ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B) ទទួលបានកៅអីចូលរួមប្រកួតនៅរាជធានីភ្នំពេញចំនួន១ និងប្រាក់រង្វាន់ ៥លានរៀល។
ក្រៅពីនេះក្រុមចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក៏ទទួលប្រាក់រង្វាន់ ២លានរៀល និង១លានរៀលផងដែរ។

ការប្រកួតបាល់ទះ «WURKZ Special Volleyball Cup 4x4 2024» នឹងបន្តដំណើរទៅកាន់គោលដៅទី២ មណ្ឌលសៀមរាប ដែលមានទីតាំងនៅតារាបាល់ទះ ១៦៨ស្អត នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹកតទៅ។ ទីតាំងមណ្ឌលខេត្តសៀមរាប មានក្រុមកីឡាករបាល់ទះ៤ខេត្ត នឹងចូលរួមដែលមាន ខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ និងកំពង់ធំ។

បងប្អូនមកពីទីជិតទីឆ្ងាយ អាចចូលរួមទស្សនាបានដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ហើយមានឱកាសឈ្នះរង្វាន់ជាច្រើនក្នុង Comment។
តោះ! រង់ចាំមើលទាំងអស់គ្នាថា តើ២ក្រុមណាដែលទទួលបានកៅអីចូលរួមការប្រកួតនៅរាជធានីភ្នំពេញ?
WURKZ បង្កើនថាមពលឥតឈប់ឈរ!។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia