(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងព្រឹត្តិការណ៍គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២ និង៣ ខែមីនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ទាំង ៣ នឹងរៀបចំឡើងនៅទីតាំងរួមមាន៖

* ១) ខេត្តក្រចេះ ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម ហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី២ និង៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅភូមិអូរឫស្សី៣ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (ខាងលិចរង្វង់មូលខ្លាស្ទុះ)។
* ២) ខេត្តព្រៃវែង៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT សហការជាមួយផលិតកម្ម សាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី២ និង៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅតារាងបាល់ទីរួមស្រុកបាភ្នំ។
* ៣) ខេត្តតាកែវ៖ ព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនា ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ប្រគំតន្ត្រី CAMBODIA BEER BOND FOR MORE CONCERT នឹងធ្វើឡើងនៅថ្ងៃទី៣ ចាប់ពីម៉ោង ៨យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកដែលនៅខេត្តក្រចេះ ខេត្តព្រៃវែង និងតាកែវ កុំភ្លេចចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំង ៣ ដោយសេរីនាពេលចុងសប្តាហ៍នេះ៕

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ធំ!
ពិសាដោយការទទួលខុសត្រូវ