(ភ្នំពេញ)៖ GANZBERG គ្រោងនឹងរៀបចំការប្រគំតន្រ្តីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់ ដែលមានការចូលរួមពីសំណាក់តារាចម្រៀងមកពីគ្រប់ផលិតិកម្ម និងមកបញ្ចេញក្បាច់រាំតាមចង្វាក់តន្ត្រីសម័យលាយទំនើប ព្រមទាំងក្រេបយកនូវរសជាតិស្រាបៀកម្រិតពិភពលោក GANZBERG រយៈពេល ២ថ្ងៃពេញគឺថ្ងៃទី ៨-៩ ខែមីនា នៅបរិវេណមាត់ស្ទឹងសៀមរាប​ ខេត្តសៀមរាប។​​

ការប្រគំតន្ត្រីនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្នុងគោលបំណងរម្លឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីគ្រប់រូប។

កុំភ្លេចណាត់មនុស្សជាទីស្រលាញ់ ពួកម៉ាកល្អ បងប្អូនល្អ ទៅចូលរួមព្រឹត្តិការណ៍ការប្រគំតន្រ្តី GANZBERG International Women’s Day Concert ឲ្យបានច្រើនកុះករ៕

GANZBERG ស្រលាញ់តន្ត្រី!
GANZBERG ចូលរួមលើកស្ទួយវិស័យទេសចរណ៍!
សូមពិសាដោយការទទួលខុសត្រូវ!