(ភ្នំពេញ)៖ គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នអបរំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាងក្លូបលស្ទូដែន ប្រចាំប្រទេសកម្ពុជាជាបុត្រសម្ព័ន្ធបានមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល១៦ថ្ងៃពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងដូចជា៖

* ដើម្បីឆ្លើយតបនិងការអញ្ចើញជាផ្លូវការរបស់សមាគមអ្នកអប់រំសិក្សាធិការអន្តរជាតិ Association of International Education Administrators (AIEA)
* ដើម្បីស្វែងយល់អំពីវិធីសស្ត្រការដឹកនាំរបស់គ្រឹះស្ថានអន្តរជាតិមកពីជាង ៤០ប្រទេស នៃគ្រប់ទ្វីបទូទាំងសកលលោករួមមានអាមេរិក អ៊ឺរុប និងអាស៊ី អាហ្វ្រិច ជាពិសេសគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា។
* ដើម្បីពង្រីកភាពជាដៃគូ ជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិមកពីបណ្តាទ្វីបនានាខាងលើ និងពង្រីកសហប្រតិបត្តិការក្នុងក្របខណ្ឌផ្លាស់ប្តូរទស្សនៈកិច្ចសិក្សារបស់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសិស្ស និស្សិត នៅក្នុងបរិកាជាតិភារូបណីយកម្មនៃអនុវិស័យឧត្តមសិក្សាទូទាំងសកលលោក។
* ក្រៅវិស័យអប់រំ ប្រតិភូនៃក្រុមហ៊ុនអារីហ្សូនគ្រុបបានធ្វើទស្សនកិច្ចស្វែងយល់ពីផ្សារទំនើប ឱសថស្ថាន លំដាប់ពិភពលោកដែលមានទីតាំងជាច្រើននៅសហរដ្ឋអាមេរិក។

គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះស្ថាប័នអប់រំ អេជីមានដៃគូ អាជីវកម្មជាមួយដៃគូគ្រឹះស្ថាននិងក្រុមហ៊ុនដូចជា៖

១៖ Bright Water university, ២៖ University of DENVER, ៣៖ Wisconsin University of Wisconsin-Madison, ៤៖ California State University Long Beach, ៥៖ University of Washington, ៦៖ EAB, ៧៖ Western Michigan University, ៨៖ Warwick ៩៖ World travel Protection, ១០៖ New Paltz, ១១៖ BABSON, ១២៖ Ostim Teknik Üniversitesi, ១៣៖ South Dakota State University, ១៤៖ Viginia Commonwealth University, ១៥៖ University of Central Arkansas, ១៦៖ The University of Alabama, ១៧៖ American University, ១៨៖ James Madison University, ១៩៖ University of GEORGIA, ២០៖ UC SANTA CRUZ, ២១៖ WISCONSIN, 22. UC. Riverside, 23. HARVARD, 24. University of Arkansas, 25. CENTENNIAL COLLEGE, 26. The University of Mississippi, ២៧៖ American University, ២៨៖ The University of Tokyo, ២៩ Hitotsubashi University, ៣០៖ ETS, ៣១៖ International Programs, ៣២៖ Indiana University, ៣៣៖ Indiana University៕