(ឡុងដ៍)៖ ខ្សែបម្រើ Thomas Partey គ្រោងនឹងវិលត្រឡប់ចូលក្រុមរបស់ក្លិប Arsenal វិញ បន្ទាប់ពីអវត្តមាន ៤ខែ នៅពេលដែលពួកគេ

ត្រូវធ្វើដំណើរទៅជួបក្លិបបាតតារាង Sheffield United នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមសម្តីអ្នកចាត់ការ Mikel Arteta ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិហ្គាណារូបនេះ មានបញ្ហារបួសជាច្រើន ក្នុងរដូវកាលនេះ ហើយមិនបានចូលរួមប្រកួតនោះទេ គិតចាប់តាំងពីខែតុលាមក ដោយបានបង្ហាញខ្លួនត្រឹមតែ ៤លើកប៉ុណ្ណោះ ក្នុងលីគ Premier League នារដូវកាលនេះ។

សូមជម្រាបថា Arsenal កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយមាន ៥៨ពិន្ទុ បន្ទាប់ពី ២៦ប្រកួតនៅ Premier League និងដាច់ ២ពិន្ទុផងដែរតាមពីក្រោយក្រុមកំពូលតារាង Liverpool៕