(ប៉េកាំង)៖ ទីក្រុង Beijing ប្រទេសចិន​ ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Athletics Championships ឆ្នាំ២០២៧។ នេះបើតាមការបញ្ជាក់ពីស្ថាប័ន World Athletics ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីសហព័ន្ធអត្តពលិកអ៉ីតាលី កាលពីព្រឹកថ្ងៃព្រហស្បតិ៍បានប្រកាសថា ពួកគេបានដកខ្លួនចេញពីការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ នៅទីក្រុង Rome បន្ទាប់ពីបរាជ័យ ក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល។

ទីក្រុង Beijing ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Championships ក្នុងឆ្នាំ២០១៥ ផងដែរ។

​គួរជម្រាបថា ទីក្រុង Tokyo របស់ជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Championships ក្នុងឆ្នាំ២០២៥៕