(ភ្នំពេញ)៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ និងប្រតិបត្តិការសេវាអ៊ិនធឺណិត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានប្រកាសអំពីការទទួលបានពានរង្វាន់ផ្នែកទូរគមនាគមន៍ ២០២៤ ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASIAN)។ ក្រុមហ៊ុនទទួលបានពានរង្វាន់ចំនួនពីរ ដែលធ្វើឲ្យក្រុមហ៊ុន ក្លាយជាក្រុមហ៊ុននៅតែឈានមុខគេក្នុង ការជំរុញការទំនើបកម្មប្រព័ន្ធឌីជីថលនៅកម្ពុជា ពានរង្វាន់ធំៗទាំងនោះមានដូចជា Broadband Telecom Company of the Year និង Mobile App of the Year សម្រាប់ប្រទេសកម្ពុជា។

ពានរង្វាន់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ EZECOM លើការអភិវឌ្ឍកម្មវិធីដូចខាងក្រោម៖

* ផ្នែកនវានុវត្តន៍៖ កម្មវិធី APP តាមទូរស័ព្ទ EZECOM Operation System (EOS) ជាកម្មវិធីស្តង់ដារសម្រាប់អតិថិជនត្រួតពិនិត្យតាមដានសេវាកម្ម និងបង់ប្រាក់របស់ខ្លួនតាមទូរសព្ទ។

* ផ្នែកឧត្តមភាពបណ្តាញ៖ ក្រុមហ៊ុន EZECOM តែងតែធ្វើទំនើបកម្មបណ្តាញ ឱ្យកាន់តែប្រសើរឡើងដោយផ្ទេរទៅបច្ចេកវិទ្យាទំនើបឈ្មោះ GPON និង XGPON និង AirPON and Fiber-to-the-Room (FTTR) ដើម្បីធានាឱ្យមានសេវាអ៊ិនធឺណិតល្អ ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អតិថិជនទាំងអស់។

លោក Asitha De Costa នាយកប្រតិបត្តិនាយកដ្ឋានបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មាន បានលើកឡើងថា «យើងមានកិត្តិយសខ្លាំងណាស់ ក្នុងការទទួលបានពានរង្វាន់ទូរគមនាគមន៍ដ៏មានតម្លៃទាំងនេះ។ ការទទួលស្គាល់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើងចំពោះការច្នៃប្រឌិតថ្មីៗ និងការផ្តល់ជូននូវសេវាកម្មថ្មីៗដែលប្លែកពីគេដល់អតិថិជន។ យើងប្តេជ្ញាក្នុងការធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកឌីជីថល ជំរុញវឌ្ឍនភាព ក្នុងការតភ្ជាប់ទំនាក់ទំនងទៅនឹងអាជីវកម្មនាពេលអនាគត»

ក្រុមហ៊ុន EZECOM ត្រូវបានង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាក្រុមហ៊ុននវានុវត្តន៍ឈានមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនបច្ចេកវិទ្យាសារគមនាគមន៍ទំនើបរួមមាន សេវាអ៊ិនធឺណិតហ្វាយប័រអុកទិក សេវាកម្មក្លោដ និងបច្ចេកវិទ្យាទំនើបៗដូចជា IoT, AI និងសន្តិសុខសាយប័រ។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់សក្តានុពលបរិវត្តកម្មឌីជីថលទំនើបជូនបុគ្គលគ្រប់ៗរូប និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា៕

FTTR: https://sl.ezecom.com.kh/fttr-ata-media

EZECOM App: https://sl.ezecom.com.kh/ezecom-app-ata-article