(អ៊ីតាលី)៖ ក្លឹប Juventus បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តារាឆ្នើមសញ្ជាតិបារាំង Paul Pogba ត្រូវបានតុលាការប្រឆាំងគ្រឿងញៀនរបស់ប្រទេសអ៊ីតាលី ដាក់បម្រាមរយៈពេល ៤ឆ្នាំ មិនឱ្យមានសកម្មភាពលេងកីឡាបាល់ទាត់ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុតេស្តូស្តេរ៉ូន កាលពីខែសីហាឆ្នាំមុន, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យរបស់ក្លឹប Juventus បានប្រាប់ AFP ថា វាត្រូវបានគេជូនដំណឹងអំពីការសម្រេចបែបនេះចំពោះសមាជិកម្ចាស់ជើងឯក World Cup 2018 កីឡាករ Pogba មានវ័យ ៣០ឆ្នាំ ត្រូវបានព្យួរបណ្តោះអាសន្នកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការធ្វើតេស្តបានរកឃើញកម្រិតអ័រម៉ូន (Testosterone) បានកើនឡើងនៅក្នុងប្រព័ន្ធរាងកាយរបស់គាត់។

បញ្ជាក់ផងថា Pogba ជាកីឡាករសញ្ជាតិបារាំង ដ៏លេចធ្លោមួយរូបធ្លាប់លេងជាមួយក្លិប Manchester United ត្រូវបានតុលាការប្រឆាំងគ្រឿងញៀន (Nado) របស់ប្រទេសអ៊ីតាលី ដាក់បម្រាប់រយៈពេល ៤ឆ្នាំនេះ ក្រោយពេលធ្វើការតេស្តគំរូលើកទី២ ខណៈគិតចាប់តាំងពីការផ្ទេរទៅកាន់ក្លិប Juventus គិតត្រឹមរដូវកាល២០២២-២៣ និង២០២៣-២៤ រូបគេបង្ហាញខ្លួនបានតែ ១២ប្រកួតប៉ុណ្ណោះ៕