(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ហើយឈរលំដាប់លេខ ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២ ខែមីនា ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី៣ ខែមីនា ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរ មានទីតាំងនៅតារាបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង។

ព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន សន្យាធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើកញាប់ញ័រ បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។

ចូលរួមទស្សនាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

WURKZ បង្កើនថាមពលឥតឈប់ឈរ!