(ភ្នំពេញ)៖ ក្រុមហ៊ុន TODAY internet បានសហការជាមួយក្រុមហ៊ុនជាដៃគូរ Rhino Solutions ក្នុងការផ្តល់ ជូនសេវាដំណោះស្រាយបណ្តាញ និងសេវាអុីនធឺណិតក្នុងកញ្ចប់តែមួយ (Network Solutions Plus Internet) ដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់ដើម្បីបំពេញនូវភាពខ្វះខាតលើតម្រូវការ។

នៅក្នុងបរិយាកាសធុរកិច្ចដែលពឹងផ្អែកលើសេវាអុីនធឺណិតដែលមានល្បឿនលឿននាពេលបច្ចុប្បន្ននេះបណ្តាញដែលអាចទុកចិត្តបាន និងដំណើរការខ្ពស់គឺមានសារៈសំខាន់សម្រាប់ ប្រតិបត្តិការអាជីវកម្ម និងបង្កើនផលិតភាព។ ដំណោះស្រាយបណ្តាញនេះត្រូវបានរចនាឡើង ដើម្បីដោះស្រាយតម្រូវការតភ្ជាប់របស់អាជីវកម្មដោយធានានូវហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំដែលគាំទ្រដល់កំណើន និងការច្នៃប្រឌិតរបស់អាជីវកម្មនីមួយៗ។

ដើម្បីបំពេញបន្ថែមនូវដំណោះស្រាយបណ្តាញ ក្រុមហ៊ុន TODAY internet ផ្តល់ជូននូវកញ្ចប់ អុីនធឺណិតដែលមានល្បឿនលឿន ទំហំធំ និងតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំង អស់ដែលមានតម្រូវការសេវាជាកញ្ចប់។ នៅក្នុងកញ្ចប់នេះមានរួមបញ្ចូលឧបករណ៍ Mikrotik ចំនួន ១, Basic WiFi Router ចំនួន ២, ខ្សែ Network, Basic Hotspot ចំនួន ១ និងសេវាអុីនធឺណិតល្បឿន ៧០Mbps ក្នុងតម្លៃជាកញ្ចប់ត្រឹមតែ ៥៥០ដុល្លារតែប៉ុណ្ណោះ។

កុំបណ្តោយឱ្យបញ្ហានៃការតភ្ជាប់មករារាំងដល់កំណើនអាជីវកម្មរបស់អ្នក។ ចាប់ដៃគូជាមួយ ក្រុមហ៊ុន TODAY internet សម្រាប់ដំណោះស្រាយបណ្តាញដ៏ទំនើប និងកញ្ចប់អុីនធឺណិត ដែលអាចជួយដល់អាជីវកម្មរបស់អ្នកឱ្យរីកចម្រើនក្នុងយុគសម័យឌីជីថល។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។