(ភ្នំពេញ)៖ ស្គីអគ្គិសនីដ៏ទំនើបឡូយកាលីប របស់ទឹកដោះគោនូវី (NuVi) មួយគ្រឿងទៀត បានទៅលើកុមារ៉ា ឡង់ រវាប៉េងហួត រៀនថ្នាក់ទី៤ នៃសាលាបឋមសិក្សាអូហ្គុរ៉ាត្រកៀត ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន NuVi ក៏បានយករង្វាន់ទៅប្រគល់ជូនប្អូនផងដែរ។ ក្នុងថ្ងៃប្រគល់រង្វាន់ដ៏ធំនេះក៏មានកុមារ៉ាផ្សេងទៀត បានយកកាត NuVi ចំនួន៣៦កាត មកប្ដូរយកកាតាបរៀនដ៏ស្រស់ស្អាត។

ប្អូនរវាប៉េងហួត បានរកឃើញកាតមាសរបស់ទឹកដោះគោ NuVi ពេលប្អូនទិញទឹកដោះគោ NuVi ម្ដងមួយដុំ ដែលមានបួនប្រអប់ ហើយមានកាតប្ដូររង្វាន់មួយនៅក្នុងនោះ។ ប្អូនចូលចិត្តញ៉ាំទឹកដោះគោ NuVi ដោយសារមានរសជាតិឆ្ងាញ់ផង និងជួយបំបាត់ការស្រេកឃ្លានបានភ្លាមៗផង។

គួរបញ្ជាប់ផងដែរថា ទឹកដោះគោ NuVi កំពុងផ្ដល់សំណាងជូនប្អូនៗកុមារគ្រប់រូប តាមរយៈការសន្សំកាតប្ដូររង្វាន់។ សន្សំកាត NuVi បាន១២កាត អាចប្ដូរបានខ្សែដៃ NuVi មួយ។ សន្សំកាត NuVi បាន៣៦កាត ប្ដូរបានកាបូបរៀនមួយ។ សន្សំកាត NuVi បាន៣៦កាត បូកនឹងកាតមាសមួយប្ដូរបានស្គីអគ្គិសនីមួយ។ ប្រម៉ូសិននេះបន្តរហូតដល់ដំណាច់ឆ្នាំ។

ព័ត៌មានបន្ថែមទាក់ទងនឹងទឹកដោះគោ NuVi សូមទាក់ទង 092 553 456, 070 553 456,ឬ 090 553 456៕

https://www.facebook.com/JustinInnn/videos/183156261521636៕