(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយចំពោះសំណើបង្កើត «កាតខៀវ» (blue cards) ដែលមានន័យថា ផ្លាស់ប្តូរពីកាតក្រហម ទៅជាកាតខៀវវិញ ក្នុងការប្រកួតបាល់ទាត់នាសម័យទំនើបនេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ចំពោះគម្រោងការការប្រើប្រាស់កាតខៀវក្នុងវិស័យបាល់ទាត់ នឹងត្រូវបានឯកភាពក្នុងអង្គប្រជុំថ្ងៃនេះ ក៏ប៉ុន្តែចំពោះគំនិតនៃការប្រើប្រាស់វិញ ទំនងជាជាប់គាំង។

ប្រធានបទនៃការបង្កើតកាតខៀវនេះ នឹងត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំប្រតិបត្តិប្រចាំឆ្នាំរបស់ FIFA នាទីក្រុង Loch Lomond ប្រទេសស្កុតឡេននៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ នៅពេលលោក Infantino បាននិយាយថា គម្រោងការបង្កើតកាតខៀវនោះ «នឹងមិនកើតឡើងឡើយ ចំពោះការលុបចោល»

លោកថា «FIFA បានប្រឆាំងទៅនឹងការបង្កើតកាតខៀវនេះរួចហើយ។ ដូច្នេះខ្ញុំនឹងមិនភ្ញាក់ផ្អើលចំពោះប្រធានបទ នេះទេ»

គួរបញ្ជាក់ផងថា ចំពោះទំនោរនៃការបង្កើតកាតខៀវ ដែលនឹងជំនួសឱ្យកាតក្រហមនោះ គឺគ្រប់កីឡាករដែលបង្កកំហុសធ្ងន់ធ្ងរនៅលើទីលាន ដែលត្រូវបានពិន័យកាតខៀវនោះ នឹងត្រូវចេញពីទីលានរយៈពេល ១០នាទី នឹងមានសិទ្ធិចូលលេងវិញបានធម្មតា ប្រសិនបើការប្រកួតមិនទាន់ដល់ម៉ោងបញ្ចប់ ខុសពីកាតក្រហម ដែលបណ្តេញចេញពីទីលានតែម្តង៕