(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានបង្ហើបពីការចំណាយលុយអស់ប្រមាណ ១.៥លានផោន ស្មើនឹង ១.៨៩លានដុល្លារ ក្នុងគម្រោងសិក្សាស្រាវជ្រាវពីការបង្កើត «កាតខៀវ» ដែលជំនួសឱ្យកាតក្រហមនាពេលបច្ចុប្បន្ននេះ។

លោក Gianni Infantino ប្រធានស្ថាប័នដែលមិនគិតប្រាក់ពីកំរ៉ៃខាងលើបានថ្លែងថា «ពួកយើងបានវិនិយោគអស់ទឹកប្រាក់ប្រមាណ ១.៥លានផោន ក្នុងការសិក្សាស្រាវជ្រាវ ដែលនៅពេលនេះ យើងទទួលបានផ្លែផ្កាហើយ»

លោកថា «ដើម្បីអ្វីទៅ? ក៏ព្រោះតែពួកយើងចង់យកចិត្តទុកដាក់ពីសុខភាពរបស់កីឡាករគ្រប់រូប ជាពិសេសនៅពេលមានបញ្ហារបួសជាដើម ដ្បិតនៅក្នុងទីលាន ការចំណាយពេលត្រឹមតែ ២-៣នាទី គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ក្រុមគ្រូពេទ្យ ថាតើរបួសនោះធ្ងន់ ឬក៏ស្រាល»។

លើសពីនេះទៀត បុរសវ័យ ៥៣ឆ្នាំសញ្ជាតិស្វីសរូបនេះ បានធ្វើការបដិសេធក្នុងការដាក់កីឡាករជំនួស ចំពោះកីឡាករដែលមានរបួសដោយការប៉ះទង្គិចគ្នា ដែលស្តាប់ទៅហាក់ដូចជាវិធីល្អ ចំពោះកីឡាករណាដែលរបួសក្បាល និងជាកង្វល់មួយផងដែរ ដោយមិនបានចេញទីលាន ដើម្បីព្យាបាលនាពេលនោះ៕