(ភ្នំពេញ)៖ ពិតជាមិនសសើរមិនបាន! សិស្សានុសិស្សកម្ពុជានាពេលបច្ចុប្បន្ននេះ មិនចាញ់ប្រទេសជិតខាង ឬបណ្តាប្រទេសជឿនលឿនឡើយ។

ក្នុងកម្មវីធីជំនួបរវាងអ្នកអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូរបស់សាលាអន្តរជាតិចុងអ៉ីង នាថ្ងៃទី ២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះមានការចែករំលែកលើបណ្តាញសង្គមជាច្រើន និងមានការសរសើរមិនដាច់ពីម៉ាត់ ពីអ្នកចូលទស្សនា ទៅលើសមត្ថភាពពិធីករ ពិធីការនី មិនទាន់គ្រប់អាយុដែលនៅតូចៗសោះ តែអាច មានសមត្ថភាព និយាយបានយ៉ាងល្អ​ទាំងភាសាខ្មែរ អង់គ្លេស និងចិន នៅចំពោះអ្នកអាណាព្យាបាលរាប់រយនាក់ ថែមទាំងដឹកនាំកម្មវិធីទាំងមូលយ៉ាងរលូន ពីដើមដល់ចប់។

ឧកញ៉ា សេង​ វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៉ីង បានឱ្យដឹងថា ដើម្បីឱ្យកូនៗក្លាយជាមនុស្សពេញលេញ ពលរដ្ឋល្អ អ្នកដឹកនាំគំរូ និងសហគ្រិនឆ្នើមសម្រាប់ថ្ងៃអនាគតរឿងសំខាន់៣ដែលមិនអាចខ្វះបាន៖ ទី១.សុខភាពល្អ ទី២.សីលធម៌ល្អ ទី៣.សមត្ថភាពខ្ពស់។ ចំពោះចំណុចដើម្បីឱ្យមានសុខភាពក៏ត្រូវមានរឿង៣ដែរ៖ ទី១.គេងល្អ ទី២.ញ៉ាំល្អ ទី៣.ហាត់ប្រាណល្អ ហើយចំណុចទាំងនេះ ទាមទារឱ្យអ្នកអាណាព្យាបាលចូលរួមទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរ សាលាអន្តរជាតិ ចុងអ៉ីងជា សាលាអន្តរជាតិ៣ភាសា ខ្មែរ អង់គ្លេស និងចិន ដែលទទួលសិស្សចាប់ពីអាយុ២ឆ្នាំ រហូតថ្នាក់ទី១២ ជាមួយនឹងគោលដៅអប់រំសំខាន់ៗរួមមាន៖
១៖ បណ្តុះបណ្តាលបុត្រធីតាលោកអ្នក ឱ្យពូកែជំនាញទំនាក់ទំនង ជំនាញបច្ចេកវិទ្យា ជំនាញសហគ្រិនភាព និងភាពជាអ្នកដឹកនាំ
២៖ បណ្តុះបណ្តាលបុត្រធីតាលោកអ្នក ឱ្យក្លាយទៅជា ពលរដ្ឋល្អ អ្នកដឹកនាំគម្រូ និងសហគ្រិនឆ្នើមសម្រាប់ថ្ងៃអនាគត។
សាលាអន្តរជាតិ ចុងអ៉ីង មាន០៧សាខា៖
សាខាទី ១៖ សាខាឈូកមាស (ពោធិ៍ចិនតុង)
សាខាទី ២៖ សាខាក្រុងតាខ្មៅ
សាខាទី ៣៖ សាខាអ៉ីអន២
សាខាទី ៤៖ សាខាផ្សារដេប៉ូ
សាខាទី ៥៖ សាខាទួលទំពូង (ទំនប់ទឹក)
សាខាទី​ ៦​៖ សាខាពេទ្យលោកសង្ឃ
សាខាទី ៧៖ សាខាជ្រោយចង្វារ

ព័ត៌មានបន្ថែម៖ 077 63 5000 / 086 63 5000