(បរទេស)៖ បន្ទាប់ពីការចេញសារព្រមានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមលុបកម្មវិធីនៅក្នុងប្រទេសឥណ្ឌាចេញពី Play Store ចំពោះកម្មវិធីណាដែលមិនបានអនុវត្តតាមគោលការណ៍ការបង់ប្រាក់របស់ខ្លួន។ ឥឡូវនេះទទួលបានដំណឹងថ្មីមកហើយ ដោយ Google ចាប់ផ្តើមលុបចេញពី Play Store ចាប់ពីថ្ងៃនេះទៅតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TechChrunch នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ការសម្រេចចិត្តនេះត្រូវបានប្រភពឱ្យដឹងថា បានប៉ះពាល់ដល់កម្មវិធីជាង ១០រួមទាំងវេទិកាល្បីៗដូចជា Naukri, Shaadi, Matrimony.com និងកម្មវិធីផ្សេងៗទៀត។ ជម្លោះរវាង Google និង ឥណ្ឌាបានកើតឡើងចាប់តាំងពីក្រុមហ៊ុនយក្សនេះបានកំណត់ថ្លៃឌសេវាបង់ប្រាក់ចន្លោះពី ១១- ២៦ភាគរយលើការទូទាត់ក្នុងកម្មវិធីរបស់ខ្លួន ខណៈពេលនោះមានក្រុមហ៊ុន Startups របស់ឥណ្ឌាជាច្រើនជាពិសេស developer បានតវ៉ាប្រឆាំង ហើយក្នុងនោះមានអ្នកផលិតកម្មវិធីមួយចំនួននៅបន្តគោរពគោលការណ៍ ហើយមួយចំនួនទៀតចាប់ផ្តើមបញ្ឈប់ការបង់ប្រាក់។

គួរជម្រាបដែរថា ជុំវិញការបញ្ហាលុបកម្មវិធីចេញ Play Store ពុំមែន Apple ព្រមានភ្លាម សម្រេចចិត្តលុបភ្លាមៗនោះទេ ពោលគឺ Apple បានទុកពេលឱ្យរយៈពេលជាង ៣ឆ្នាំរួចហើយដើម្បីអនុវត្ត រួមទាំងរយៈពេលអនុគ្រោះ បើទោះបីជាទទួលបានបញ្ជាពីតុលាការកំពូលក៏ដោយ។ ប៉ុន្តែ developer ទាំងនោះនៅតែរឹងទទឹងប្រឆាំងនឹងគោលការណ៍ទូទាត់ប្រាក់របស់ Google ហើយទៅជ្រើសរើសផ្សេងជំនួសវិញ៕