(ភ្នំពេញ)៖ សាស្ត្រាចារ្យ និសិ្សត ចំនួន២២៧នាក់ បានបំពេញទស្សនកិច្ចសិក្សានៅ រោងចក្រផលិតទឹករ៉ែធម្មជាតិអ៉ីលែន នាព្រឹកថ្ងៃទី០២ មីនា ឆ្នាំ២០២៤ ម្សិលមិញ។

រោងចក្រផលិតទឹករ៉ែធម្មជាតិអ៉ីលែន ដែលមានទីតាំងស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំទទួលគណៈគ្រប់គ្រង សាស្រ្តាចារ្យ និសិ្សត ជំនាញគ្រប់គ្រង គណនេយ្យ ម៉ាឃីតធីង និងធនាគារហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ស្វាយរៀង ដើម្បីបំពេញទស្សនកិច្ចសិក្សា អំពីប្រភពទឹក ចង្វាក់ផលិតកម្មទំនើបចុងក្រោយបង្អស់ ស្តង់ដារពិភពលោក។

ការរៀបចំទស្សនកិច្ចនេះក្នុងគោលដៅរួមចំណែក និង លើកស្ទួយដល់ការសិក្សារបស់និស្សិត, ក្រោមប្រធានបទ «ប្រសិទ្ធិភាពនៃការគ្រប់គ្រងសង្វាក់ផលិតកម្ម និងសក្តានុពលទីផ្សារ» ដេីម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវដំណេីរការរបស់អាជីវកម្មរោងចក្រ និងដកស្រង់នូវបទពិសោធន៍មួយកំរិតទៀត។

លោក Kevin Woomer ប្រធានគ្រប់គ្រងទូរទៅ នៃក្រុមហ៊ុន ទឹករ៉ែធម្មជាតិអ៉ីលែន បានធ្វើបទបង្ហាញ និងថ្លែងថា រោងចក្រផលិតទឹករ៉ែធម្មជាតិអ៉ីលែន បានបើកដំណើរការតាំងពីឆ្នាំ២០២០មកម្លេះ ផលិតកម្មរបស់ខ្លូនដំណើរការដោយស្វៃប្រវត្តិបច្ចេកវិទ្យាពីសហគមន៍អ៉ឺរ៉ុប ស្តង់ដារកម្រិតពិភពលោក ISO 22000 ដែលនាំឱ្យមានសន្ទុះការគាំទ្រ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Kevin Woomer, បានថ្លែងបន្ថែមថា ទឹករ៉ែធម្មជាតិអ៉ីលែន គឺជាទឹករ៉ែធម្មជាតិដំបូងគេ និងតែមួយគត់នៅប្រទេសកម្ពុជា ដែលមានកម្រិត pH ធម្មជាតិកម្រិតខ្ពស់ជាងគេ។ ការពិសារទឹករ៉ែអ៉ីលែនដែលមានកម្រិត pH8.2 ខ្ពស់ពីធម្មជាតិដូចនេះ បានផ្តល់អត្ថប្រយោជន៏សុខភាពដូចជា៖ បន្ចុះជាតិអាស៉ីតក្នុងរាង្គកាយ សម្រួលចរន្តឈាម និងបេះដូង សម្រួលការឈឺសន្លាក់ និងឆ្អឹងរឹងមាំ បង្កើនស្មារតី និងភាពស្រស់ស្រាយក្នុងរាង្គកាយ។

តាងនាមតំណាងក្រុមហ៊ុន ទឹករ៉ែធម្មជាតិ អ៉ីលែន លោកសូមប្រកាសស្វាគមន៏ចំពោះសាធារណៈជនគ្រប់រូប ដែលមានបំណងធ្វើទស្សនកិច្ចរោងចក្រផលិតទឹករ៉ែធម្មជាតិអ៉ីលែន សូមធ្វើការទាក់ទងទៅកាន់ Facebook Page ផ្លូវការ @ELAN MINERAL WATER PH 8.2៕