(សៀមរាប)៖ GANZBERG នឹងរៀបចំការប្រគំតន្រ្តីដ៏ធំអស្ចារ្យលំដាប់ស្តង់ដាខ្ពស់ ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀង មកពីគ្រប់ផលិតកម្ម និងមកបញ្ចេញក្បាច់រាំងតាមចង្វាក់តន្ត្រីសម័យលាយទំនើប ព្រមទាំងក្រេបយកនូវរសជាតិស្រាបៀកម្រិតពិភពលោក GANZBERG រយៈពេល២ថ្ងៃពេញ គឺថ្ងៃទី៨-៩ ខែមីនា នៅបរិវេណមាន់ស្ទឹងសៀមរាប ខេត្តសៀមរាប។

ការប្រគំតន្រ្តីដ៏ធំនេះ គឺដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីគ្រប់រូប។

កុំភ្លេចណាត់មនុស្សជាស្រឡាញ់ ពួកម៉ាកល្អ បងប្អូនល្អ ជាពិសេសអ្នកដែលមានសក់វែង សក់ខ្លីទៅចូលរួមមហាព្រឹត្តិការណ៍ការប្រគំតន្រ្តី GANZBERG International Women’s Day Concert ឱ្យបានច្រើនកុះករ។ GANZBERG ស្រឡាញ់តន្ត្រី ! GANZBERG ចូលរួមលើកស្ទួយវិស័យទេសចរណ៍! សូមពិសាដោយការទទួលខុសត្រូវ!