(ភ្នំពេញ)៖ ក្រុមហ៊ុនតាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) (TCMC) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្តាច់មុខនូវរថយន្តនីសាន់ (Nissan) នៅព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន តាន់ចុងម៉ូធ័រហូល ឌីងប័រហាត (Tan Chong Motor Holdings Berhad)(ប្រទេសម៉ាឡេស៊ី) មានមោទនភាពនាំមកនូវ រថយន្ត (Nissan X-Trail e- POWER) ជំនាន់ទីបួន ស៊េរីថ្មីថ្មី។

ក្នុងពីរ ទស្សវត្សន៍កន្លងមក រថយន្ត Nissan X-Trail ស្ទើរតែប្រាំពីរលាន គ្រឿង ត្រូវបានលក់អស់នៅទូទាំងពិភពលោក ធ្វើឱ្យវាក្លាយជារថយន្តគ្រួសារលក្ខណៈផ្សងព្រេង ដ៏មានប្រជាប្រិយ បំផុតនៅលើសកលលោក។

ដោយរក្សាបាននូវ ឌីអិនអេ (DNA) របស់នីសាន់ដែលបង្កើតឡើងបានយ៉ាងល្អពីជំនាន់ X-Trail មុនៗ Nissan X-Trail e-POWER ស៊េរីថ្មី ទទួលបានការបញ្ចូលរចនាបថរូបរាងធន់មាំដ៏សក្តិសម ការប្រើប្រាស់ប្រកប ដោយភាព បត់បែន និង សមត្ថភាពបើកបរប៉ុងពីរដ៏ទំនើប ។ រថយន្ត Nissan X-Trail e-POWER ប្រាំពីរកៅអី ជាជម្រើសដ៏ ងាយស្រួលសម្រាប់ការធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ ឬ គ្រួសារធំ៕