(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣​ ខែ​មីនា​ ឆ្នាំ​២០២៤​នេះ នៅក្លឹបវាយសី​1-2​ PLAY បានរៀបចំពិធីប្រកួតវាយសី​មិត្តភាពដណ្ដើមពាន​រង្វាន់ខ្លាចាស់ដូងផ្អែម​អាយុ​៥០ឆ្នាំឡើង​ ដើម្បីទទួលបានសុខភាពល្អផង និងបង្កើតមិត្តភាពផងដែរ។

ជាលទ្ធផល​មេដាយមាសបានទៅ​កីឡាករ​កែរ​រដ្ឋា​និង​ស្វាយ​តុញ មេដាយ​ប្រាក់​បានទៅកីឡាករ​ លឹម​ ដាវសេង​និង អុឹង ភិរុណ ចំណែកមេដាយសំរឹទ្ធ​បានទៅកីឡាករ ធិន​សៅ​និង ញ៉ែម​ចន្ធូ​។

ការប្រកួតកីឡាវាយសីវ័យចំណាស់នេះ ដោយមានការចូលរួមឧបត្ថម្ភពី​ក្រុម​ហ៊ុន​ MUZINO និង​ក្រុម​ហ៊ុន​ YONEX បានធ្វើឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ និង​ជោគជ័យ​៕