(ភ្នំពេញ)៖ ក្នុងការអបអរសាទរទិវាអន្តរជាតិនារីឆ្នាំ២០២៤នេះ ដាយ អ៊ិឈិ ឡាយហ្វ៍ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ស្ត្រីគ្រប់រូប ចំពោះការខិតខំប្រឹងប្រែង និងរួមចំណែកដ៏មានតម្លៃ ​ដែលក្នុងឱកាសនេះ ​ក្រុមហ៊ុននឹងមានផ្តល់ជូនពិសេសសម្រាប់បងប្អូនស្រ្តី និងអតិថិជនទាំងអស់ ដែលមានបំណងចង់បង្កើនការការពារហិរញ្ញវត្ថុសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ អតិថិជននឹងទទួលបានកាដូដ៏ស្រស់ស្អាត នៅពេលទិញផលិតផលធានារ៉ាប់រងណាមួយពីក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ កាដូទាំងនោះរួមមាន ទូរសព្ទ iPhone 15 Pro Max (256GB) ទូរសព្ទ Oppo A78 (256GB) ធុងបាស JBL EON one compact និង​មានកាដូដ៏ស្រស់ស្អាតផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងមានការថែមជូនកាតទូរសព្ទ១០ដុល្លារបន្ថែមទៀតសម្រាប់បងប្អូនស្រ្តី ដើម្បីជាការអបអរ ក្នុងឱកាសពិសេសនេះ ផងដែរ​ (*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទៅតាមការជាវបណ្ណធានារ៉ាប់រងនីមួយៗ)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ភ្នាក់ងារលក់របស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដោយឥតគិតថ្លៃតាមរយៈលេខទូរសព្ទ ១៨០០ ២០១ ២០២ ឬចូលទៅកាន់ទំព័រហ្វេសប៊ុក (https://www.facebook.com/DaiichiLife.Cambodia)​។

ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ របស់ប្រទេសជប៉ុន ដែលបានប្រតិបត្តិការអាជីវកម្មបានជាង ១២១ឆ្នាំមកហើយ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុត ប្រចាំឆ្នាំនៅកម្ពុជា» ពីកម្មវិធី Insurance Asia Awards 2023 កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយក៏បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ក្រោយមានវត្តមានរយៈពេលត្រឹមតែជាង ៤ឆ្នាំតែប៉ុណ្ណោះ។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានទីស្នាក់ការកណ្តាលនៅជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចុចទីនេះ (https://maps.app.goo.gl/RUHK8ScWLaFZuHPg8) ដើម្បីមើលពីទីតាំងការិយាល័យរបស់យើងនៅលើផែនទី៕