(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី២៣ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នៅពេលនេះមានកីឡាករ ៨នាក់ បានកំពុងនាំមុខគេក្នុងតារាងគ្រាប់ស៊ុតច្រើនជាងគេ មកពីបណ្តាក្លិបផ្សេងៗគ្នាផងដែរ។

កីឡាករទាំង ៨រូប ដែលរកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្នរួមមាន៖

១៖ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀង រកបាន ២៦គ្រាប់
២៖ កីឡាករ SHIMIZU SHINTARO ពាក់លេខ២១ របស់ក្លិបភ្នំពេញក្រោន រកបាន ១៥គ្រាប់
៣៖ កីឡាករ NDONGO LOUIS WILLY ពាកលេខ៧០ របស់ក្លិបISI ដង្កោសែនជ័យ រកបាន ១២គ្រាប់
៤៖ កីឡាករ NIETO RONDON ពាក់លេខ១០ របស់ក្លិបភ្នំពេញក្រោន រកបាន ១១គ្រាប់
៥៖ កីឡាករ RYOHEI YOSHIHAMA ពាក់លេខ៤១ របស់ក្លិបបឹងកេត រកបាន ១១គ្រាប់
៦៖ កីឡាករ GOLUBOIVIC STEFAN ពាក់លេខ២៧ របសក្លិបបឹងកេត រកបាន ១០គ្រាប់
៧៖​ កីឡាករ ម៉ាត់ នូរុណ ពាក់លេខ១០ របស់ក្លិបបឹងកេត រកបាន ១០គ្រាប់
៨៖ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ក្លិបព្រៃវែង រកបាន ១០គ្រាប់។

សូមបញ្ជាក់ផងថា កីឡាករជនជាតិកាណាដា ដែលលេងជាខ្សែប្រយុទ្ធរបស់ស្វាយរៀង MARCUS WARREN HABER ពាក់លេខ៩៩ ជាកីឡាករដែលរកបាន ២៦គ្រាប់ច្រើនជាងគេ សរុប ២៣ប្រកួតមក។ បច្ប្ជុន្ននេះស្វាយរៀងកំពុងឈរកំពូលតារាង ដោយមាន ៥៩ពិន្ទុផងដែរ៕