(ភ្នំពេញ)៖ ក្នុងឱកាស​ទិវា​អន្តរជាតិនារី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤​នេះ ធនាគារស្ថាបនា ​ផ្តល់ជូនប្រូម៉ូសិនពិសេស ដើម្បីអបអរសារទរការរួមចំណែក និងសមិទ្ធផលរបស់ស្រ្តីគ្រប់រូប។ រាល់អតិថិជនដែលមានប័ណ្ណស្ថាបនា និងស្ថាបនាម៉ូបាលទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ ដោយទទួលបានការស្នាក់នៅដ៏ប្រណិតរយៈពេល២យប់ សម្រាប់មនុស្ស២នាក់នៅ The Royal Sands Koh Rong និងឈ្នះ Sathapana Star ចំនួន២៥,០០០។

ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែធ្វើការបញ្ជាទិញនៅក្នុងហាង ឬអនឡាញដោយប្រើប្រាស់ប័ណ្ណស្ថាបនា ឬការទូទាត់តាមកូដ QR ដោយប្រើប្រាស់ស្ថាបនាម៉ូបាល។ ដូច្នេះសម្រាប់លោកអ្នកមិនទាន់មានប័ណ្ណស្ថាបនា សូមអញ្ជើញមកដាក់ពាក្យឥលូវនេះនៅសាខា ស្ថាបនា ណាមួយដែលនៅជិតលោកអ្នក។ សុពលភាពផ្តល់ជូន៖ ចាប់ពីថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

លក្ខខណ្ឌ និងការអនុវត្ត៖

១៖ ឈ្នះ Sathapana Star៖ ផ្តល់ជូន១,០០០ Sathapana Stars ក្នុងមួយអតិថិជន (សម្រាប់អ្នកឈ្នះ២៥នាក់)
* សិទ្ធិចូលរួម៖ ធ្វើការទិញទំនិញដោយប្រើប្រាស់ប័ណ្ណ ស្ថាបនា (រួមទាំងប័ណ្ណនិម្មិត) ឬទូទាត់កូដ QR ដោយប្រើប្រាស់ស្ថាបនា​ម៉ូបាលចាប់ពី៣ដុល្លារឡើងទៅ ក្នុងមួយប្រតិបត្តិការ ដើម្បីមានសិទ្ធិចូលរួមការចាប់រង្វាន់។
* ចំនួនឈ្នះ៖ អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះ។
* អតិថិជនដែលបានឈ្នះការស្នាក់នៅ The Royal Sands Koh Rong រួចហើយ នឹងមិនមានសិទ្ធិឈ្នះ Sathapana Stars ទៀតឡើយ។​​​​​​​

២៖ រង្វាន់ធំ៖ ឈ្នះការស្នាក់នៅរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ នៅ​​​​​​​ The Royal Sands Koh Rong
* សិទ្ធិចូលរួម៖ ទូទាត់ថ្លៃទំនិញតាមប័ណ្ណឥណទានស្ថាបនានារី ចាប់ពី១០ដុល្លារឡើងទៅ ក្នុងមួយប្រតិបត្តិការ ដើម្បីមានសិទ្ធិចូលរួមការចាប់រង្វាន់។
* កំឡុងពេលនៃការស្នាក់នៅចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ប៉ុណ្ណោះ។
* អតិថិជន ដែលបានឈ្នះ Sathapana Star រួចហើយ នឹងមិនមានសិទ្ធិឈ្នះរង្វាន់នេះឡើយ។
* បុគ្គលិកធនាគារស្ថាបនា មិនមានសិទ្ធិទទួលបានរង្វាន់នេះទេ។

នៅចាំអីទៀត! ឱកាសឈ្នះរង្វាន់ងាយងាយ ជាមួយនឹងការទទួលបាននូវបទពិសោធន៍នៃការទូទាត់ប្រាក់ប្រកបដោយភាពងាយស្រួលនៅថ្ងៃនេះតាមរយៈប័ណ្ណស្ថាបនា ឬស្ថាបនាម៉ូបាលសម្រាប់ការទិញទំនិញផ្សេងៗ។ ស្វែងយល់បន្ថែមអំពីការផ្តល់ជូននេះតាមរយៈ៖ (https://bit.ly/4bWjS01)៕