(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសហការជាមួយក្លិប Dwyer's របស់អូស្ត្រាលី រៀបចំកម្មវិធីប្រកួត ប្រដាល់ សកលអាជីពអន្តរជាតិ "Angkor International Fight Night" នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ជាលើកដំបូងដែលមាន ៦គូមកពីមក ៤ប្រទេស។ នេះបើតាមប្រភពពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាឲ្យដឹងនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

សម្រាប់ទិសដៅសំខាន់របស់សហព័ន្ធនាឆ្នាំនេះ គឺអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពនៅក្នុងប្រទេស ឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់សកលអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត។​

ក្នុងនោះ ម្ចាស់មេដាយសំរឹទ្ធជើងឯកអាសុី កីឡាករ ពេញ វណ្ណថង នឹងប៉ះជើងខ្លាំងមកពីចក្រភពអង់គ្លេស កីឡាករ Tony Lafferty ដោយប្រកួតបែបប្រដាល់សកលអាជីពចំនួន ៦ទឹក៕