(មេនឆេស្ទឺ)៖ លោក Gareth Taylor បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយជាមួយ Manchester City ផ្នែកស្ត្រី ដែលនឹងឱ្យរូបលោកបន្តដឹកនាំក្លិបមេឃខៀវមួយនេះរហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមសារព័ត៌មាន Livs Score ចេញផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

លោក Taylor វ័យ ៥១ឆ្នាំ បានចូលដឹកនាំ Man City ក្នុងខែឧសភា ឆ្នាំ២០២០ ហើយមានឱកាស អាចឈ្នះពានរង្វាន់ Women's Super League ជាលើកដំបូងរបស់លោកក្នុងរដូវកាលនេះ បន្ទាប់ពីក្លិបមានទម្រង់លេងដ៏ល្អ ក្នុងយុទ្ធនាការនេះគិតមកទល់ពេលនេះ។

សូមជម្រាបថា Man City បច្ចុប្បន្ន កំពុងរីករាយជាមួយនឹងដំណើរការប្រកួតឈ្នះ ១២លើក នៅក្នុងការប្រកួតទាំងអស់ ហើយកំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ មានពិន្ទុស្មើនឹងក្រុមកំពូលតារាង និងជាក្រុមការពារតំណែងជើងឯក Chelsea ដែរ៕