(ព្រះសីហនុ)៖ រីស៊ត Summer bay beach club & Cabins នៃក្រុមហ៊ុន Bay of lights Entertainment បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Wowee Advertising និងសម្អាងការ ឌី សូនិត្តា ដើម្បីរៀបចំពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរ និងផ្តោតទៅលើកិច្ចសហការគ្នា ក្នុងការបង្កើតនៅសេវាកម្មរួម ដែលនឹងផ្តល់ភាពងាយស្រួល អាចផ្គត់ផ្គង់តម្រូវការ និងបម្រើសេវាកម្ម «រៀបចំពិធីមង្គលការ ជាលក្ខណៈកញ្ចប់ សេវាកម្មពិសេស»

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តឡើងដោយរលូន និងរីករាយបំផុត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីតាំង Bay Of Lights ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Bay Of Lights, លោកស្រី ឌី សូនិត្តា ជានាយិការគ្រប់គ្រងសម្អាងការ ឌី សូនិត្តា និងលោកស្រី ថាច់ ចិន្តា នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Wowee Advertising ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងយ៉ាងច្រើនកុះករ។

លោកស្រី ថាច់ ចិន្តា បានលើកឡើងថា ក្នុងកិច្ចសហការនេះ ក្នុងគោលដៅផ្ដោតសំខាន់ទៅលើ ការច្នៃប្រឌិតពីបរិបទ ស្តីពីការរៀបចំអាពាហ៍ពិពាហ៍ ក្នុងក្តីស្រមៃសម្រាប់គូស្វាមីភរិយាថ្មីៗ បែបបរិយាកាសនៅមាត់សមុទ្រ។

លោកស្រីបន្តថា គម្រោងនេះលេចឡើងដើម្បីផ្ដល់តម្រូវការដល់អតិថិជនគ្រប់រូប ដោយកត្តាពិសេស ៣ចំណុច៖

* ទី១៖ យើងមានទីតាំងយ៉ាងស្រស់ស្អាតបែបធម្មជាតិពី Bay of Light ដែលផ្តល់នូវភាពទាក់ទាញ និងសាកសមសម្រាប់គូស្វាមីក្នុងសម័យថ្មីនេះ។

* ទី២៖ អ្វីដែលកាន់តែពិសេសនោះ យើងក៏មានគ្រឿងសំអាង, ឈុតសម្លៀកបំពាក់ ទំនើប និងប្រពៃណី, សម្ភារមង្គលការយ៉ាងពេញលេញ តាមតម្រូវការរបស់អតិថិជនពី សម្អាងការ ឌី សូនិត្តា។

* ទី៣៖ អ្វីដែលពិសេសជាងនេះទៅទៀត គឺមានការតុបតែងលម្អនៅក្នុងពិធីមង្គលការទាំងមូល យ៉ាងស្អាតទាក់ទាញដោយភាពច្នៃប្រឌិតពី វ៉ូវី អ៊ែតវើថាយស៊ីង ផ្ទាល់ដែលមានបទពិសោធន៍ជាច្រើន ក្នុងការរៀបចំព្រឹត្តិការណ៍តូចធំតាមតម្រូវការ តាមទំហំខ្នាតនៃកម្មវិធីដែលអតិថិជន ត្រូវការទាំងអស់នេះ ជាសក្តានុពលដែលធ្វើអោយអតិថិជនទាំងអស់ បានស្គាល់កាន់តែច្បាស់ ពីសេវាកម្មថ្មីនេះ ហើយក៏ជាភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ ក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍ ដោយអស់ក្តីបារម្មណ៍។

ក្នុងឱកាសដ៏ពិសេសពិសាលនេះ លោកស្រី ឌី សូនិត្តា បានបង្ហាញពីអារម្មណ៍រីករាយ ដែលបានចូលរួមធ្វើកិច្ចផ្លូវការ និងការចុះហត្ថលេខាលើកិច្ចសហការនេះ។  លោកស្រីបានបន្ថែមថា មូលហេតុដែលបង្កើតឈ្មោះ waterfront wedding នេះឡើង ដើម្បីផ្តោតទៅលើកិច្ចសហការគ្នា ក្នុងការបង្កើតនៅសេវាកម្មរួម ដែលនឹងផ្តល់ភាពងាយស្រួល អាចផ្គត់ផ្គង់តម្រូវការ និងបម្រើសេវាកម្ម «រៀបចំពិធីមង្គលការជាលក្ខណៈកញ្ចប់សេវកម្មពិសេស» អាចនិយាយបានថា ភ្ញៀវកិត្តយស និងអតិថិជន នឹងមានភាពងាយស្រួល អាចជ្រើសរើសកញ្ចប់សេវាកម្មធ្វើកិច្ចមង្គលការ និងរៀបចំអាពាហ៍ពិពាហ៍របស់លោកអ្នក ទៅតាមកម្រិតតាមទំហំ និងឧត្តមភាព ព្រមទាំងប្រណិតភាព ដែលលោកអ្នកមានតម្រូវការ និងទទួលបានទីតាំងដ៏ស្រស់ស្អាត បរិយាកាសល្អ ប្លែកបែបធម្មជាតិ ពី waterfront wedding ដោយមានការរៀបចំតុបតែង កម្មវិធីមង្គលទាំងមូលពី «Wowee Advertising និងការរៀបចំកម្មវិធីបែបប្រពៃណី ពីសម្អាងការ ឌី សូនិត្តា»

លោកស្រីក៏បានជម្រាបផងដែរថា សម្អាងការ ឌី សូនិត្តា បានបើកដំណើរការតាំងពីឆ្នាំ ២០២០មកម្ល៉េះ ហើយមានការគាំទ្រយ៉ាងខ្លាំង ចំពោះសេវាកម្មមកជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ។ លទ្ធផលទាំងអស់នេះ បានធ្វើអោយមានជំនឿចិត្តយ៉ាងខ្លាំង និងកាន់តែមានកម្លាំងចិត្តជាវិជ្ជមាន មានសុឆន្ទៈពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីចូលរួមលើកស្ទួយ ថែរក្សា ការពារអរិយធម៌ វប្បធម៌ ប្រពៃណី ទំនាមទំលាប់ដ៏មានមង្គលរបស់បុព្វបុរសខ្មែរយើង ដែលស្តែងចេញជាទម្រង់ការការស្លៀកពាក់ ក្នុងពិធីដ៏មានមង្គល បែបប្រពៃណីបូរាណ ដើម្បីញាំងកម្មវិធីមង្គលឱ្យកើតមានឡើងដល់ជីវិតដល់គូរស្វាមីភរិយាថ្មីគ្រប់ៗគូទាំងអស់៕