(ភ្នំពេញ)៖ តន្រ្តីទេសចរណ៍ «ខារ៉ាបាវ» ២០២៤ ដែលជាការប្រគំតន្ត្រីទេសចរណ៍ខ្នាតធំបំផុតក្នុងប្រទេសកម្ពុជា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅបណ្តោយផ្លូវជាតិលេខ៦ ក្នុងដីឡូតិ៍លោក គឺម រុន ស្ថិតនៅភូមិគោលថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

តន្រ្តីទេសចរណ៍ «ខារ៉ាបាវ» ២០២៤ នឹងធ្វើដំណើរជាមួយឆាកតន្រ្តីដ៏ធំអស្ចារ្យ និងវត្តមានតារាចម្រៀងជាច្រើនរូប ដែលជានិមិត្តរូបរបស់លោកអ្នកដូចជា៖ កញ្ញា ពេជ្រ សោភា លោក លីម តិចម៉េង លោក ថុល សុភិទិ លោក ស៊ឹម ច័ន្ធពន្លឺ លោក នាង ដាវីន ៕

https://m.facebook.com/story.php?story_fbid=pfbid0284XWJWTLYD13UbXkkTL1X2iAGdS15US9u2YKopqS8KBNkpYscVeYxMhdGwtTReEwl&id=100064599463305