(ភ្នំពេញ)៖ ខ្មែរស្រលាញ់ខ្មែរ ប្រជាជនខ្មែរទូទាំងប្រទេសរួមគ្នា ត្រៀមបីស្រ្តីបំបែកកំណត់ត្រាពិភពលោក Guinness World Record «Boostrong លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ បំបែកឯតទគ្គកម្មពិភពលោក» នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅមុខទីធ្លាមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ។

ព្រឹត្តិការណ៍ដ៏ធំតែ១គត់នេះ «Boostrong ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២» នឹងជួយធ្វើឲ្យខ្មែរក្លាយជាប្រទេសទី១ លើកតម្កើងស្រ្តីខ្លាំងជាងគេ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេលើពិភពលោក ក្នុងនោះក៏មានរង្វាន់ជាច្រើនដល់ជ័យលាភីបីស្រ្តីយូរជាងគេផងដែរ រួមមាន៖
-ជ័យលាភីលេខ១ ឈ្នះឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង
-ជ័យលាភីលេខ២ ដល់លេខ៤ ឈ្នះម៉ូតូថ្មីសរុប ៣គ្រឿង
-និងជ័យលាភីលេខ៥ ដល់លេខ៣០ មានរង្វាន់សរុបទឹកប្រាក់ជាច្រើនលានរៀល។

ដូច្នេះបងប្អូនទូទាំងប្រទេស ដែលមិនទាន់ចុះឈ្មោះ អាចចុះឈ្មោះប្រកួតបីស្រ្តីបំបែកកំណត់ត្រាពិភពលោកជាមួយ BOOSTRONG ឥឡូវនេះ រហូតដល់ថ្ងៃទី០៨ មីនា តាមរយៈ https://bit.ly/3RXgs3V ឬហ្វេសប៊ុកផេក BOOSTRONG ឬទូរស័ព្ទលេខ ០៩៦ ៦៦ ៥៥ ០៥៣៕