(ភ្នំពេញ)៖ 100PLUS ជាភេសជ្ជៈបំពេញជាតិទឹកលេខមួយ ពីប្រទេសសិង្ហបុរី ទទួលបានការទទួលស្គាល់លើផ្នែកគុណភាព និងការណែនាំ ផ្នែកអាហារូបត្ថម្ភ ដោយក្រុមប្រឹក្សា លើកកម្ពស់សុខភាព នៃប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ជាភេសជ្ជៈជម្រើសល្អ សម្រាប់សុខភាព។ 100PLUS ទទួលបាននូវសន្ទុះគាំទ្រ និងការពេញនិយមយ៉ាងខ្លាំង ពីបណ្តាលប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្ន កំពុងចរាចរយ៉ាងសកម្ម ក្នុងទីផ្សារប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយនឹងតារាចម្រៀងស្រី ជួរមុខរបស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ក្នុងនាមជាទូតសុច្ឆន្ទៈ តំណាងភេសជ្ជៈបំពេញជាតិទឹក 100PLUS ប្រចាំប្រទេសកម្ពុជា ។

លោក សុខ ចេមមី នាយកគ្រប់គ្រងក្រុមហ៊ុន អេចអេសស៊ី ត្រេឌីង ឯ.ក បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយតារាចម្រៀង កញ្ញា សុខ ពិសី ថា «ក្រុមហ៊ុនបានកំណត់ផែនការ ជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមចំណែកជម្រុញ ការថែរក្សាសុខភាព របស់ប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរ ដោយផ្តោតលើចំណុចសំខាន់ចំនួន២គឺ ការជម្រុញឱ្យមានការធ្វើលំហាត់ប្រាណ ឬលេងកីឡាជាប្រចាំ តាមរយៈការរៀបចំ ក៏ដូចជាឧបត្ថម្ភ ក្នុងកម្មវិធីកីឡាផ្សេងៗ និងការផ្សព្វផ្សាយចំណេះដឹង ទាក់ទងនឹងសុខភាព ឱ្យកាន់តែទូលំទូលាយ ដោយនាំយកកម្មវិធីជជែក ពិភាក្សាអំពី សុខភាព ជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់កម្ពុជា” ដែលនេះគឺជាអ្វីដែលកំណត់ ពីអត្តសញ្ញាណរបស់ផលិតផល 100PLUS ។
ដូចនេះ នៅពេលដែលក្រុមហ៊ុន ស្វែងរកទូតសុច្ឆន្ទៈ គឺយើងត្រូវការសិល្បៈករ ដែលមានលក្ខណៈសម្បត្តិ ដូចអត្តសញ្ញាណរបស់យើង និងជាតារាដែល បានរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញសំរាប់ប្រជាជនកម្ពុជា ពិតជាស័ក្តិសមសម្រាប់ 100PLUS ដែលមានកេរ្តិ៍ឈ្មោះ និងពេញនិយមលើទីផ្សារជាងសែសិបឆ្នាំ និងជាភេសជ្ជៈផ្តោតសំខាន់លើសុខភាព និងជម្រុញឱ្យមានការលំហាត់ប្រាណ ជាប្រចាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។

ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញាសុខ ពិសី បានបញ្ចេញអារម្មណ៍រំភើបជាខ្លាំង ដែលបានក្លាយជាតារាតំណាង ផលិតផលដ៏ពេញនិយម របស់សិង្ហបុរី ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍  និងមានឱកាសចូលរួមជាមួយក្រុមហ៊ុន ដើម្បីធ្វើការចែករំលែក ដល់ប្រជាជនកម្ពុជាទាំងអស់គ្នា នូវអត្ថប្រយោជន៍ បានពីការធ្វើលំហាត់ប្រាណ ឬលេងកីឡាជាប្រចាំ ការទទួលអាហាររូបត្ថម្ភ ត្រឹមត្រូវ ជាមួយ និងការជ្រើសរើសភេសជ្ជៈ បំពេញជាតិទឹក ដែលល្អដើម្បីរក្សា បាននូវតុល្យភាពជាតិទឹក នៅក្នុងខ្លួនបន្ទាប់ពីមានសកម្មភាព ប្រចាំថ្ងៃច្រើន ។

កញ្ញាក៏បានបន្តថា៖ ទោះជាយើងទាំងអស់គ្នា មិនមែនជាអត្តពលិក ឬអ្នកហាត់ប្រាណ ជាប្រចាំក៏ដោយ តែយើងទាំងអស់គ្នាត្រូវតែថែរក្សាសុខភាព ប្រចាំថ្ងៃរបស់យើង ឱ្យកាន់តែល្អប្រសើរ ដោយយើងគ្រាន់តែផ្លាស់ប្តូររបៀបរស់នៅថ្មី តាមរយៈការស្វែងយល់និងការអនុវត្តនូវចំណុចសំខាន់ៗ៣ ៖ គឺការធ្វើលំហាត់ ប្រាណជាប្រចាំ ការទទួលអាហាររូបត្ថម្ភត្រឹមត្រូវ និងការជ្រើសរើស ភេសជ្ជៈបំពេញជាតិទឹក ដែលល្អសម្រាប់រក្សា បាននូវតុល្យភាពជាតិទឹក នៅក្នុងខ្លួន។ 100PLUS បំពេញជាតិទឹក លើសពីទឹកធម្មតា !