(ភ្នំពេញ)៖ អបអរសាទរ នៃការបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា ២០២៤ ដែលរៀបចំឡើង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្នុងនោះ ក៏មានវត្តមានដ៏វិសេសវិសាល របស់អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី Paola Guida, Italian Trade Commissior in Bangkok, លោក Paolo Bridi, General Manager Prometo Italy និងលោក យិន សុផា នាយកប្រតិបត្តិ ក្រុមហ៊ុន Twin Goat Exhibition & Trading Co.,Ltd ផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងក្នុងគោលបំណង ស្វែងរកដៃគូអាជីវកម្ម/ក្រុមហ៊ុន ផ្សារភ្ជាប់ទំនងទំនាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី។

អ្នកចូលរួមទស្សនាពិព័រណ៍ អាចធ្វើការស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យដូចជា៖ វិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង សម្ភារៈផ្ទះបាយ សម្ភារៈតុបតែងផ្ទះ ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ផ្នែកបច្ចេកវិទ្យា និងសម្ភារៈផ្គត់ផ្គង់រោងចក្រ ដែលសុទ្ធសឹងផលិតផលដ៏មានគុណភាពខ្ពស់ និងនាំចូលមកពីប្រទេសអ៊ីតាលី។

អ្នកចូលរួមទស្សនា ក៏អាចមានឱកាសជួបផ្ទាល់ ជាមួយម្ចាស់អាជីវកម្ម/ក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង១០០ក្រុមហ៊ុន និង១០០ស្តង់ ផងដែរ។

កម្មវិធីដ៏អស្ចារ្យមួយនេះ រៀបចំឡើងចាប់ពីថ្ងៃទី០៧ ដល់០៩ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, រាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៦ល្ងាច។ ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា មានការគ្រាំទ្រពីក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា, ស្ថាតទូតអ៊ីតាលីប្រចាំប្រទេសថៃ និងសមាគមពាណិជ្ជកម្មអ៊ីតាលីប្រចាំប្រទេសថៃ។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី ជួបគ្នានៅសាលពិព័រណ៍កោះពេជ្រ ថ្ងៃទី០៧ ដល់០៩ ខែមីនា ឆ្នាំ២០២៤។ លោក លោកស្រី អ្នកនាង កញ្ញាក៏ធ្វើការចុះឈ្នោះជាមុន តាមរយៈ Links ខាងក្រោម:
https://forms.gle/ibhcQhuzEKKRb3DQ9។ ទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៧៩២ ២៤២៕