(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស «CAMBODIA BEER BOND FOR MORE TOUR CONCERT» និងមហាព្រឹត្តិការណ៍គុនខ្មែររបស់ «CAMBODIA BEER» នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និង១០ ខែមីនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ធំទាំង៣ នឹងរៀបចំឡើងនៅទីតាំងរួមមាន៖
ទី១, ខេត្តស្ទឹងត្រែង៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស «CAMBODIA BEER BOND FOR MORE TOUR CONCERT» សហការជាមួយផលិតកម្មហង្សមាស នឹងធ្វើឡើងនៅថ្ងៃទី៩ និង១០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅភូមិស្រះឫស្សី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ទី២, ខេត្តស្វាយរៀង៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស «CAMBODIA BEER BOND FOR MORE TOUR CONCERT» សហការជាមួយផលិតកម្មសាន់ដេ នឹងធ្វើឡើងនៅថ្ងៃទី៩ និង១០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ មានទីតាំងនៅដីឡូត៍ខាងកើតផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ទី៣, ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ «CAMBODIA គុនខ្មែរ» នឹងធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ប្រគំតន្ត្រី «CAMBODIA BEER BOND FOR MORE CONCERT» នឹងធ្វើឡើងនៅថ្ងៃទី១០ ចាប់ពីម៉ោង ៨យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅទីលានតេជោ ពយតាម៉ូង ខេត្តព្រះសីហនុ។

បងប្អូនដែលនៅខេត្តស្ទឹងត្រែង ស្វាយរៀង និងព្រះសីហនុ កុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ទាំង៣ ដោយសេរីនាពេលចុងសប្តាហ៍នេះ។
«CAMBODIA BEER» បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!
ពិសាដោយការទទួលខុសត្រូវ៕