(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញអនុស្សរណៈទទួលស្គាល់ជាផ្លូវការថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាសមាជិកកម្រិត A-License មួយក្នុងចំណោម ២១ ប្រទេសដែលជាសមាជិក នៃអនុសញ្ញាការបណ្ដុះបណ្ដាលគ្រូបង្វឹក AFC (AFC Coaching Convention)។ នេះបើតាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤៕