(ភ្នំពេញ)៖ កម្មវិធី Westview Fun Run បានទទួលជោគជ័យដ៏ត្រចះត្រចង់ ដោយទទួលបានការគាំទ្រ និងសាទរពីអ្នកចូលរួមរត់កម្សាន្តយ៉ាងច្រើនកុះករ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

លើសពីកម្មវិធីរត់កម្សាន្តធម្មតា កម្មវិធី Westview Fun Run ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការរត់កម្សាន្តបែបសុខភាពនៅក្នុងសហគមន៍ និងរៃអង្គាសថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ជាទីមោទនៈ ត្រឹមតែរយៈពេលផ្សព្វផ្សាយប្រមាណ ២០ថ្ងៃ សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៃអង្គាសថវិកាសរុបចំនួន ៨,០០០ដុល្លារសហរដ្ឋអាមេរិក ជូនទៅកាន់មូលនិធិគន្ធបុប្ផា។

លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា សូមថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ាហេង ដាវុធ និងលោក អន សារ៉ាដែន ព្រមទាំងក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រង ពហុកីឡដ្ឋានជាតិមរតកតេជោទាំងអស់ ដែលបានអនុញ្ញាតផ្តល់ទីតាំងដើម្បីរៀបចំកម្មវិធីរត់កម្សាន្តនិងរៃអង្គាសថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាកម្មវិធីសប្បុរសធម៌នានាផ្សេងៗទៀត។

ទទ្ទឹមនឹងនេះ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០ដុល្លារ ដល់នាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជាសូមថ្លែងអំណរគុណដល់ដៃគូសហការដែលមានដូចជា៖ មូលនិធិគន្ធបុផ្ផាកម្ពុជា ស្ថាប័នអប់រំ IDP Education ធនគារព្រីនស៍ ក្រុមហ៊ុនធានារ៉ាប់រង Manulife ក្រុមហ៊ុនលក់នាឡិកា Garmin ក្រុមហ៊ុនទឹកពិសាវីតាល់ និងក្រុមហ៊ុនភេសជ្ជៈប៉ូការី ស្វេត។

សម្រាប់ការស្វែងរករូបថតរបស់លោកអ្នកក្នុងកម្មវិធី Westview Fun Run សូមចូលទៅកាន់តំណភ្ជាប់ Google Drive ខាងក្រោម៖
https://drive.google.com/drive/folders/1hQdqyB5MbmUHJ2fRWbZZFZ01iJpkbSiY

សាលាអន្តរជាតិ វេសវីយូ កម្ពុជា សូមអរគុណ និងរង់ចាំស្វាគមន៍លោកអ្នកម្តងទៀតនៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខ ជាពិសេសការប្រកួតវិទ្យាសាស្ត្ររបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

ការប្រកួតនេះបើកទទួលចុះឈ្មោះជាសាធារណៈ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្រាប់សិស្សចាប់ពីថ្នាក់ទី ៣ ដល់ទី ១១។

សិស្សពីសាលាខាងក្រៅ ក៏អាចចូលរួមបានដែរ ព្រមទាំងមានឱកាសឈ្នះរង្វាន់អាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា ឬប័ណ្ណអាហារូបករណ៍ដើម្បីចូលរួមវគ្គសិក្សារដូវក្តៅ នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសជាមួយ សាលាអន្តរជាតិ វេសវីយូ កម្ពុជា។

ចុះឈ្មោះតាមអនឡាញឥឡូវនេះនៅ៖ https://forms.gle/UGA8qJcKd7WnS7TZ9
សម្រាប់ការចុះឈ្មោះ/ព័ត៌មាន៖ ០៩៥ ២២៣ ០១៥/ ០៩៥ ៨៨៨ ០៦០/ ០៩៥ ៦៦៦ ៩០៨៕