(ភ្នំពេញ)៖ អបអរសាទរ ខ្មែរក្លាយជាប្រទេសទី១ អាចបំបែកកំណត់ត្រាពិភពលោក លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេលើពិភពលោក «BOOSTRONG លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ បំបែកឯតទគ្គៈកម្មពិភពលោក» នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមគណៈវិនិច្ឆ័យជាផ្លូវការរបស់ Guinness World Recoed។

«ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២» ជាមហាព្រឹត្តិការណ៍តែមួយគត់ ប្រកួតបីស្រ្តីដំបូងគេ បង្កើតចំណងនៃក្ដីស្រលាញ់កាន់តែរឹងមាំក្នុងភាពជាដៃគូ និងក្នុងគ្រួសារ ជាពិសេសជំរុញឱ្យបុរសទូទាំងប្រទេសចូលរួមបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តីឱ្យបានកាន់តែខ្លាំង និងលើកស្ទួយវិស័យទេសចរណ៍ខ្មែរ។

ក្នុងនោះការប្រកួតបីស្រ្តី ក៏មានរង្វាន់ឡាន ម៉ូតូ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនលានរៀលពីប៊ូសស្រ្តងផងដែរ។

គួរបញ្ជាក់ផងដែរថា ការបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងនៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅមុខមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ រៀបចំផ្ដាច់មុខដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង និងបើកទូលាយឱ្យសាធារណៈជនទូទៅចូលរួមបីស្រ្តីដែលជាម្ដាយ ភរិយា បងស្រី ប្អូនស្រី គូសង្សារ ឬមិត្តភក្តិ ដើម្បីជាសក្ខីភាពក្នុងការបំបែកកំណត់ត្រាពិភពលោកនេះ៕

ប៊ូសស្រ្តងលើកតម្កើងស្រ្តីខ្មែរ! ស្រលាញ់ស្រ្តី ញ៉ាំប៊ូសស្រ្តង!