(អ៊ីដីនប៊ឺក)៖ លោក Neil Warnock បានលាលែងចេញពីតំណែងជាអ្នកចាត់ការក្លិប Aberdeen មិនដល់ ១ម៉ោងនោះទេ បន្ទាប់ពីបានដឹកនាំក្លិប ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលីគ Scottish Cup។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

ប្រធានក្លិប លោក Dave Cormack លើកឡើងថា ក្លិបកំពុងស្វែងរកអ្នកជំនួសលោក Warnock។

បុរសវ័យ ៧៥ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិបកាលពីខែមុន បន្ទាប់ពីការបណ្តេញអ្នកចាត់ការ Barry Robson ហើយដំណើរការដឹកនាំបានលទ្ធផលឈ្នះតែ ២លើកប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតរបស់លោក។

លោក Warnock គឺជាអ្នកចាត់ការទី៥ ហើយ ដែលបានចាកចេញពីក្លិប Aberdeen ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕