(ភ្នំពេញ)៖ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រព្រឹត្តកម្មវីធី សំណេះសំណាល Women Empowerment ជាមួយនឹងវាគ្មិនល្បីៗមកចែករំលែកបទពិសោធ៍នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ និងប្រគល់រង្វាន់ជូនអតិជនឈ្នះ រង្វាន់ Mega Celebration ថែមទៀតផង។

ទិវាសិទ្ធិនារីទើបតែកន្លងផុតនាពេលថ្មីៗនេះ ក្រលេកមកមើលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏មិនរំលងកម្មវិធីនេះដែរ ដោយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រព្រឹត្តកម្មវីធី សំណេះសំណាល Women Empowerment ជាមួយនឹងវាគ្មិនល្បីៗពោរពេញទៅដោយបទពិសោធន៍ពីគ្រប់វិស័យការងារដូចជា លោកស្រី ប៊ុន ចាន់និមល អ្នកគ្រប់គ្រងផលិតកម្ម Sastra Film, អ្នកនាង សុជាតា ម្ចាស់ហាង Cindy Salon, លោកស្រី ជា ម៉ាឡែន ម្ចាស់ភោជនីយដ្ឋាន Labaab, លោកស្រី ណេង ស៊ីណាត ម្ចាស់អាជីវកម្ម Compass Advertising, កញ្ញា ពេជ្យ ស្រីណុច ជ័យលាភី MasterChef Cambodia រដូវកាលទី២ និងអ្នកស្រី ចេននី មិន អ្នកបង្កើតវេទិកា ដែលបានមកចែករំលែកនូវបទពិសោធន៍ជីវិត និងបញ្ហាការងារដែលគាត់ជួបប្រទះមុននឹងមកដល់ចំណុចនេះព្រមទាំងជំរុញនិងលើកទឹកចិត្តអោយស្រី្តកុំបោះបង់ក្ដីស្រមៃរបស់ខ្លួនថែមទៀតផង។ ក្រៅពីនោះក៏មានជាកម្មវិធី Beauty Fair ពិព័រណ៍សម្រស់ និយាយពីថាផលិតផលមានគ្រប់មុខសម្រាប់នារី សម្រាប់បុរស សម្រាប់បុរសទិញជូននារី ហើយសំខាន់មានការប្រូម៉ូសិនគ្រប់ស្តង់តែម្តង។

នៅថ្ងៃទិវាសិទ្ធិនារីនេះដែរមិនត្រឹមតែមានកម្មវីធី Women Empowerment តែប៉ុណ្ណោះទេ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានប្រគល់រង្វាន់ជូនទៅដល់អតិជនឈ្នះ រង្វាន់ Mega Celebration ដែលរង្វាន់មានដូចជា ដំណើរកម្សាន្តទៅកាន់សៀងហៃ, iPad, បាស និង ប័ណ្ណទឹកប្រាក់ច្រើនថែមទៀតផង។

គួរបញ្ជាក់ផងដែរថាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារសាងសង់ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយមិនទាន់ដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ។ ជាពិសេសទៅទៀតនោះកម្មវិធីប្រម៉ូសិន Mega Celebration គឺមានចាប់
ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ មេសា ២០២៤ រាល់ការចំណាយចាប់ពី 15$ ឡើងទៅក្នុងមួយវិក្ក័យបត្រ លោកអ្នកអាចយកទៅប្ដូរយកសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ភ្លាមៗ និងសម្រាប់ចាប់ឆ្នោតសំណាងដែលមានរង្វាន់ដូចជា ប័ណ្ណទឹកប្រាក់ រហូតដល់ $500 និង រង្វាន់ធំមហាសាលនោះគឺ រថយន្ដ Mitsubishi All New Triton GLS ស៊េរី 2024 មួយគ្រឿង៕