(ឡុងដ៏)៖ បន្ទាប់ពីការប្រកួតស្មើរវាងក្រុមហង្សក្រហម Liverpool និងមេឃខៀវ Manchester City ១-១ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ វាបានក្លាយពេលវេលាដ៏ក្តៅឡើងមួយកម្រិត ដើម្បីបង្កើនការប្រកួតប្រជែងដណ្តើមយកជើងឯក Premier League 2023-24 ដ៏រំភើបមួយ ជាមួយនឹងការប្រកួតនៅសល់តែ ១០ប្រកួតទៀតដែលនឹងត្រូវទៅបញ្ចប់។

៣ក្រុមកំពូលតារាងមានក្រុមកាំភ្លើងធំ Arsenal បានឈរនៅកំពូលតារាងមាន ៦៤ពិន្ទុ ស្មើគ្នាជាមួយក្រុម Liverpool ហើយក្រុម Man City មាន ៦៣ពិន្ទុ ក្រោយឆ្លងកាត់ ២៨ប្រកួតមកនេះដូចគ្នា ដែលក្រុមកាំភ្លើងធំស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta នារដូវកាលនេះ។

បញ្ជាក់ផងថា ក្រុមមេឃខៀវ Man City ជាក្រុមការពារតំណែងជើងឯករដូវកាល ២០២២-២៣ ហើយនេះជាការដំណើរឆ្ពោះទៅរកការលើកពាន Premier League ជាថ្មីម្តងទៀត របស់ក្រុម Arsenal
គិតចាប់តាំងពីការឈ្នះពានមាស (Premier League Goals Trophy) នៅរដូវកាល២០០៣-៤។

ខាងក្រោមនេះជាជំនួបប្រកួតទាំង ១០ដែលនៅសល់របស់ក្រុមកំពូលតារាងទាំង៣ ត្រូវជួប៖