(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បើកទំព័រថ្មីរបស់ខ្លួន តាមរយៈការវ៉ាដាច់ក្រុមហ៊ុន Apple លើទីផ្សារហ៊ុន ក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីពីររបស់ពិភពលោក បន្ទាប់ពី Microsoft។ ការកើនឡើងតម្លៃក្រុមហ៊ុនរបស់ Nvidia នៅពេលនេះ ត្រូវបានគេមើលឃើញថា ដោយសារតែតម្រូវការបន្ទះឈីប សម្រាប់ស៉ីនមេនៃដែលប្រើប្រាស់សម្រាប់ឧបករណ៍បញ្ញាសិប្បនិម្មិត AI ដូចជា ChatGPT កំពុងកើនឡើងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ដោយសារតែបច្ចេកវិទ្យា AI បានធ្វើឲ្យតម្លៃក្រុមហ៊ុនរបស់ក្រុមហ៊ុន Nvidia កើនឡើងពី ១ពាន់ពាន់លានដុល្លារ ដល់ជាង២ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៩ខែប៉ុណ្ណោះ ដោយវ៉ាដាច់ក្រុមហ៊ុនធំៗ Amazon.com, Google-parent Alphabet (GOOGL. O), និង Saudi Aramco តែម្តង។

គួរជម្រាបថា ការកើនឡើងឥតឈប់ឈរនៃតម្លៃភាគហ៊ុនរបស់ Nvidia នាពេលប្ចុចប្បន្ននេះ គឺបានគ្រប់គ្រង៨០% នៃទីផ្សារបន្ទះឈីប AI កម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយរបស់ Wall Street៕