(ភ្នំពេញ​)៖ ក្រុមហ៊ុន NETSTARS Co., Ltd. (មានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលដឹកនាំដោយលោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយតទៅនេះហៅថា "NETSTARS") បាន​ប្រកាស​​ជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ «StarPay» ដែលនឹងជួយសម្រួលដល់ «Wechat Pay» ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា (មានការិយាល័យកណ្តាលស្ថិតនៅ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយតទៅនេះហៅថា Òធនាគារ អេស៊ីលីដាÓ)។

ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code*1) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី «ÒWeChat» ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយកម្មវិធី «WeChat» របស់ក្រុមហ៊ុន Tenpay Payment Technology Co. Ltd. នេះ នឹងជួយសម្រួលដល់ការទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈមុខងារស្កែនឃ្យូអរកូដ នៅលើម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា នៅតាមបណ្តាហាង ដែលជាដៃគូប្រើប្រាស់សេវាទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប​។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា «ធនាគារ អេស៊ីលីដា មានក្តីសោមនស្ស រីករាយបំផុត ដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន NETSTARS របស់ប្រទេសជប៉ុន។ នាពេលអនាគត ធនាគារ អេស៊ីលីដា មានគម្រោងប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ឆ្លងដែន ដោយមានការគាំទ្រពីក្រុមហ៊ុន NETSTARS ដើម្បីជំរុញឱ្យប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈឃ្យូអរកូដ នៅក្រៅប្រទេស កាន់តែទូលំទូលាយបន្ថែមទៀត»។​ 

កម្មវិធី «StarPay» របស់ក្រុមហ៊ុន NETSTARS គឺជាមធ្យោបាយសម្រាប់ផ្តល់សេវាកម្មទូទាត់ប្រាក់ តាមឃ្យូអរកូដ នៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែលបានផ្តល់ការគាំទ្រដល់ ២៥ស្ថាប័នជាង នៅក្នុងប្រទេសជប៉ុន។ លើសពីនេះ កម្មវិធី StarPay ក៏បានគាំទ្រដល់កម្មវិធីទូទាត់ប្រាក់ឆ្លងដែនផ្សេងទៀត មានដូចជា កម្មវិធី «ÒWechat Pay និង ÒAlipay/Alipay+» ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាកម្មវិធីនានាជាច្រើនពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងតំបន់ផ្សេងៗទៀត៕