(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនានេះ ស្តីពីការពន្យល់បកស្រាយអំពីការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាលក្នុង ការប្រកួតពានសម្តេច និងការប្រកួតជើងឯកខេមបូឌានព្រីមៀលីគ ដែលសមាសភាពចូលរួមពីលោកអគ្គលេខាធិការ សបក, ប្រធាននាយកដ្ឋានអជ្ញាកណ្ដាល, អ្នកគ្រប់គ្រងផ្នែកប្រកួត និងតំណាងក្លិបនានាផងដែរ។

សន្និសីទនេះដែរ នឹងធ្វើឡើងនៅរសៀលនេះ ចាប់ផ្តើមនៅម៉ោង ៣៖៣០នាទី នៅបន្ទប់ សនិ្នសីទសារព័ត៌មានរបស់ FFC ផ្ទាល់តែម្តង។

សូមរំលឹកផងថា ក្លិបបាល់ទាត់អាជីព វិសាខា បានប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគទាំងពានលីគ និងពានសម្តេចតេជោ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ដែលនេះគឺដំណឹងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាខ្លាំង៕