(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា COF ប្រកាសរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

NOCC ដែលមានកីឡាករសរុប ១២រូប ត្រូវបានសហព័ន្ធជ្រើសយកមកប្រកួតប្រជែង, នេះបើតាមប្រភពខាងលើឱ្យដឹងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹងខាងលើរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឱ្យដឹងថា សម្រាប់កីឡាករទាំង ១២រូបដែលត្រូវប្រកួតគ្នានេះ ក្នុងនោះមាន ១០រូបត្រូវបានសហព័ន្ធបានជ្រើសយកមកដែលមានស្នាកដៃទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ និងមានកីឡាករ ២រូបមកពីតាមបណ្តាលក្លិប សម្រាប់ប្រកួតប្រជែងតែ ៦រូបជាកីឡាករជម្រើសជាតិឆ្នាំ២០២៤៕