(ភ្នំពេញ)៖ ដើម្បីចូលរួមបង្កើនភាពស្និទ្ធស្នាល ក្នុងការជួបជុំក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កូកា-កូឡាកម្ពុជា កំពុងធ្វើយុទ្ធនាការ «ជាមួយតារាល្បីៗ» ដែលមានការចូលរួមពីតារារ៉េបដ៏ល្បីគឺ លោក វណ្ណដា និងចង្កៀងគោមផ្កាយ។

ថ្ងៃចូលឆ្នាំថ្មី គឺជាពេលដែលប្រជាពលរដ្ឋទៅលេងស្រុកជួបជុំគ្រួសារ ដើរលេងកំសាន្តជុំមិត្តភក្តិ។ ដូច្នេះហើយ យុទ្ធនាការរបស់ កូកា-កូឡា គឺមានគោលដៅ និងមានសមត្ថភាពជួយបំពេញឲ្យពេលវេលាជួបជុំនេះ ឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា ជាពិសេសគឺពេលញុំាអាហារជួបជុំបងប្អូន ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យុទ្ធនាការនេះ លើកទឹកចិត្តឲ្យយុវវ័យសម័យថ្មីGen Z ជាមួយក្រុមគ្រួសារ រកអោយឃើញនូវចំណង់ចំនូលចិត្តដែលប្លែក តែស្រដៀងគ្នា។

យុទ្ធនាការនេះនឹងមានការតាំងបង្ហាញ ចង្កៀងគោមផ្កាយ នៅទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តធំៗ ដូចជា ខេត្តសៀមរាប បាត់ដំបង និងព្រះសីហនុ។ ចង្កៀងគោមផ្កាយនេះ ក៏មាននៅលើកេស និងកំប៉ុងកូកា-កូឡាផងដែរ។ គ្រប់គ្នាអាចថតរូប ថតសែលហ្វី ជាមួយនឹងចង្កៀងគោមផ្កាយ ហើយបង្ហោះរូបនោះលើបណ្ដាញសង្គម ជាកាយវិការអបអរថ្ងៃដ៏សប្បាយរីករាយនេះ។ អ្នកបង្ហោះរូបចង្កៀងគោមផ្កាយនេះ នឹងមានឱកាសទទួលបានផលិតផលកូកា-កូឡា ៥កេសដែលជារង្វាន់ផងដែរ។

វីដេអូចលនាលឿន (time-lapse) នៃចង្កៀងគោមផ្កាយ បានផលិត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Influencer ល្បីៗ ដូចជា រាជនី, សេង ហួរ, សាលីនដា និង ហេង វាសនា ដែលមានអ្នកតាមដាន រាប់សែននាក់ ដែលតែងតែបង្ហោះទំនាក់ទំនងដ៏ស្និទស្នាលជាមួយអ្នកផ្ទះ ក៏នឹងចេញវីដេអូឃ្លីបជាភាគដែលបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេជាមួយអ្នកផ្ទះ ជាពិសេសគឺម្តាយរបស់ពួកគេផងដែរ។

បវរកញ្ញាពិភពលោកកម្ពុជា (Miss World Cambodia) ឆ្នាំ ២០២១ កញ្ញា សារី សុវត្តី នឹងបង្ហោះវីដេអូដើម្បីសួរសំណួរមួយចំនួន ដូចជា «តើទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ ជាពិសេសប៉ាម៉ាក់ មានលក្ខណៈជិតស្និទ្ធកម្រិតណាដែរ?» វីដេអូភាគនេះមានគោលបំណង លើកទឹកចិត្តទស្សនិកជនអោយសួរខ្លួនឯង ថាតើពួកគាត់និងគ្រួសារ មានចំណង់ចំណូលចិត្តប្លែកៗអ្វីខ្លះដែលដូចគ្នា។
លោក វណ្ណដា ដែលជាតារារ៉េបដ៏ល្បី និងជា BA របស់ កូកា-កូឡា កម្ពុជា ក៏ចូលរួមក្នុងយុទ្ធនាការនេះផងដែរ។

លោក Leonardo Garcia អគ្គនាយកក្រុមហ៊ុនកូកា-កូឡា ប្រចាំកម្ពុជា និងវៀតណាម បានថ្លែងថា «ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ដែលបងប្អូនខ្មែរនិយមជួបជុំគ្រួសារ និងញុំាអាហារជុំគ្នា។ ថ្ងៃធម្មតា ប្រជាពលរដ្ឋខ្មែរមានការរវល់រៀងៗខ្លួន ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំថ្មី ពួកគាត់រវល់តែរឿងតែមួយប៉ុណ្ណោះ គឺរវល់ទៅស្រុកជួបជុំបងប្អូនសាច់ញាតិ និងញុំាអាហារជុំគ្នា។ ហើយ កូកា-កូឡា កម្ពុជា ក៏ចង់ចូលរួមជួយឲ្យឱកាសជួបជុំនេះ កាន់តែមានន័យ ជាមួយនឹងរសជាតិដ៏ពេញនិយមរបស់ភេសជ្ជៈកូកា-កូឡា»។

លោក Leonardo បានបន្ថែមថា «ជាការពិតណាស់ថា បងប្អូនខ្មែរជាទូទៅ មានឱកាសទៅលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំ ប៉ុន្តែក៏មានបងប្អូនខ្លះទៀត ដែលមិនអាចទៅបាន។ យុទ្ធនាការរបស់យើង ក៏ធ្វើឡើងសម្រាប់បងប្អូនដែលមិនបានទៅស្រុកដែរ ព្រោះមែនទែនទៅ ការជួបជុំក៏អាចធ្វើឡើងនៅក្រៅផ្ទះបានដែរ»។

ចង្កៀងគោមផ្កាយរបស់កូកា-កូឡា កម្ពុជា បានចាប់តាំងបង្ហាញហើយ នៅទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តធំៗ ដូចជា សៀមរាប បាត់ដំបង និងព្រះសីហនុ។
យុទ្ធនាការនេះ ក៏មានផ្សព្វផ្សាយនៅតាមផ្ទាំងប៉ាណូ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕