(ភ្នំពេញ)៖ ភាពជោគជ័យនៃការសិក្សា គឺមានការចូលរួមពីកត្តាជាច្រើន ហើយក្នុងនោះយើងសង្កេតឃើញថា ក្រៅពីការប្រឹងប្រែងរបស់និស្សិតក្នុងការស្វ័យសិក្សា និងគុណភាពនៃកម្មវិធីសិក្សា គុណភាព នៃការបង្រៀនរបស់សាស្រ្តាចារ្យក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការសិក្សារបស់និស្សិតដំណើរការទៅមុខដោយរលូន ប្រកបដោយប្រសិទ្ធភាពនិងភាពជោគជ័យ។ ដូច្នេះវាពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលនិស្សិតត្រូវធ្វើការស្វែងយល់ពីគុណវុឌ្ឍិ និងបទពិសោធន៍របស់សាស្រ្តាចារ្យ។

សាស្រ្តាចារ្យនៃវិទ្យាស្ថានខេមអេដទាំងអស់សុទ្ធតែមានគុណវុឌ្ឍិ និងបទពិសោធន៍កម្រិតអន្តរជាតិ ដែលត្រូវបានឆ្លងកាត់ការជ្រើសរើស និងវាយតម្លៃយ៉ាងម៉ត់ចត់។ លើសពីនេះ ពួកគាត់គឺជាអ្នកជំនាញឯកទេសទៅលើប្រធានបទ ដែលទាក់ទងនៅនឹងបទពិសោធន៍ពិតៗជាមួយក្រុមហ៊ុន និងស្ថាប័នឈានមុខលក្ខណៈអន្តរជាតិផងដែរ។ ការយកចិត្តទុកដាក់ ក្នុងការបង្រៀនការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពីសំណាក់សាស្រ្តាចារ្យ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងគុណភាពនៃការបង្រៀនរបស់សាស្រ្តាចារ្យ ពិតជាកត្តាមួយដ៏សំខាន់ក្នុងដំណើរការនៃការសិក្សារបស់និស្សិត។

ជាក់ស្តែង វិទ្យាស្ថានខេមអេដជាវិទ្យា ស្ថានអន្តរជាតិ ដែលមានការទទួលសា្គល់គុណភាពនៃការអប់រំកម្រិតប្លាទីនីម ដែលជាកម្រិតនៃការទទួលស្គាល់គុណភាពនៃការអប់រំខ្ពស់ជាងគេបំផុត ពីសមាគមគណនេយ្យករជំនាញACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ ១៨៣ប្រទេសនៅ
លើពិភពលោក។

លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ គឺជាគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដំបូង និងតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ពេញលេញលើកម្មវិធី
សិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ (BA + CAT) ពីសំណាក់ស្ថាប័ន ACBSP នៅសហរដ្ឋអាមេរិក ដែលជាបណ្តាញសាកលលោកដ៏ធំបំផុតដែលមានឯកទេស ក្នុងការទទួលស្គាល់គុណភាពសាលា និងកម្មវិធីសិក្សាផ្នែកធុរះកិច្ច។ មិនត្រឹមតែមានការទទួលស្គាល់ទៅលើ
កម្មវិធីសិក្សាប៉ុណ្ណោះទេ សាស្រ្តាចារ្យបង្រៀននៅវិទ្យាស្ថានខេមអេដ ក៏មានការទទួលស្គាល់យ៉ាងពេញលេញទៅលើគុណភាពនៃការបង្រៀនពីសំណាក់ស្ថាប័ន ACBSP ផងដែរ។

បន្ថែមពីលើការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យនៅវិទ្យាស្ថានខេមអេដ សុទ្ធសឹងតែមកពីបណ្តាប្រទេសល្បីៗនៅលើពិភពលោកដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ម៉ាឡេស៊ី និងបណ្តាប្រទេសជាច្រើនទៀត។

លើសពីនោះទៅទៀតសាស្រា្តចារ្យដែលបង្រៀននៅវិទ្យាស្ថានខេមអេដ សុទ្ធសឹងតែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ និងកម្រិតសិក្សាថ្នាក់អនុបណ្ឌិត ក៏ដូចជាថ្នាក់បណ្ឌិត ពីបណ្តាប្រទេសផ្សេងៗ និងសញ្ញាបត្រអន្តរជាតិដូចជា ACCA CFA និង CPA ជាដើម។ វិទ្យាស្ថានខេមអេដ តែងតែយកចិត្តទុកដាក់លើគុណភាពរបស់សាស្រ្តាចារ្យជានិច្ច ពីព្រោះថាជារៀងរាល់ ឆមាសគ្រប់សាស្រ្តាចារ្យទាំងអស់តែងតែត្រូវបានវាយតម្លៃពីនិស្សិត និងវាយតម្លៃពីនាយកដ្ឋាន ផ្នែកគុណភាព និងសវនកម្មផ្ទៃក្នុង ដើម្បីស្វែងរកនូវមតិក្នុងន័យស្ថាបនាដើម្បី កែលំអរឱ្យកាន់ តែប្រសើរឡើង។

លើសពីការរៀននៅក្នុងថា្នក់ និស្សិតអាចពិភាក្សា ក៏ដូចជាសុំការណែនាំ ពីសាស្រ្តាចារ្យ ទៅលើគំរោង និងការប្រកួតប្រជែងផ្សេងៗនៅក្នុងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ ដោយយកគុណភាពជាចម្បង និងការយកចិត្តទុកដាក់យ៉ាងមុតមាំ ទៅលើគុណភាពនៃការបង្រៀន វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថាន ដំបូងគេនៅកម្ពុជាដែលទទួលបានការទទួលស្គាល់កម្រិតផ្កាយប្រាំលើគុណភាពសាស្រ្តាចារ្យ និងការបង្រៀន ពីស្ថាប័នអន្តរជាតិដ៏ធំមួយគឺ QS Stars ដែលមានទីតាំងនៅចក្រភពអង់គ្លេស។

វិទ្យាស្ថានខេមអេដកំពុងបើកទទួលសិស្សចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ ដូច្នេះបើសិនជាសិស្សនិស្សិតដែលមានបំណងចង់ចុះឈ្មោះសិក្សាទៅលើកម្មវិធីសិក្សាអន្តរជាតិដូចជា ACCA CAT ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា IFRS for SMEs សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬក៏អ៉ីមែលទៅកាន់ [email protected]

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ ចង់យល់បន្ថែមអំពីវគ្គសិក្សានិមួយៗសូមទំនាក់ទំនងលេខទូរសព្ទ 023 986 523/ 012 618 988 ឬអញ្ជើញទៅកាន់ទីតាំងផ្ទាល់
របស់វិទ្យាស្ថានខេមអេដ ដែលមានទីតាំងនៅអគារលេខ ៦៤ ផ្លូវ ១០៨ រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃ គឺពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់៕