(ភ្នំពេញ)៖ ព្រះខ័នរាជស្វាយរៀង បានចេញការប្រកាសជាផ្លូវការថា លោក Pep Munoz ដែលជាគ្រូបង្វឹកបច្ចុប្បន្ន បានសម្រេចបន្តកុងត្រាថ្មីរហូតដល់រដូវកាល២០២៤-២៥ ខណៈក្លិបមានការរីករាយជាមួយកិច្ចព្រមព្រៀងនេះ ដើម្បីបន្តការអភិវឌ្ឍ និងទទួលបានភាពជោគជ័យបន្ថែមទៀត។ នេះបើតាមក្លិបលីគកំពូលកម្ពុជា បានឱ្យដឹងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

រំលឹកផងថា លោក Pep Munoz បានចូលកាន់តួនាទីគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ការចាកចេញរបស់លោក Conor ទៅកាន់ប្រទេសឥណ្ឌា ហើយក្លិបឈរកំពូលតារាងលីគមួយនេះ បន្តថា កីឡាករក្នុងក្រុមកំពុងរីករាយក្នុងការធ្វើការជាមួយគាត់ ហើយក្លិបពិតជារីករាយណាស់ ក្នុងការឆ្ពោះទៅរកគោលដៅរបស់សម្រាប់រដូវកាលនេះ។

បញ្ជាក់ផងថា ស្ថិតក្នុងការប្រកួតប្រជែងលីគកំពូកកម្ពុជា រដូវកាលនេះ ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្រោមការដឹកនាំដោយលោក Pep នៅសប្តាហ៍ទី២៣ បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-០ និងកំពុងមាន ៥៩ពិន្ទុបណ្តោះអាសន្ន៕