(ភ្នំពេញ)៖ ការប្រគំតន្ត្រីទេសចរណ៍ ខារ៉ាបាវ ២០២៤ ប្រជុំដោយតារាចម្រៀងល្បីៗ នឹងចេញដំណើរទៅខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅទីលានបាល់ទាត់អនុវិទ្យាល័យតាម៊ឺន ភូមិកសិកម្ម ឃុំតាពូន ស្រុកថ្មគោល។ តារាចម្រៀងល្បីៗ ដែលនឹងសម្តែងជូន ក្នុងការប្រគំតន្ត្រីនេះ មានដូចជា អ្នកនាង សុគន្ធ នីសា លោក នី រតនា អ្នកនាង ចំរើន សុភ័ក្រ លោក លីម តិចម៉េង កញ្ញា លឹម សេរីហាន់នីកា៕