(ភ្នំពេញ)៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅអោយបានជ្រាបថា ដោយមានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធជាច្រើនទៀត សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងរៀបចំពិព័រណ៍ គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សូមចុចតំណភ្ជាប់នេះ www.CIGJF.org ដើម្បីទទួលបានព័ត៌មានបន្ថែម។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានកម្មវិធីដ៏សំខាន់ៗ ដូចជា៖ ការតាំងបង្ហាញគ្រឿងអលង្ការប្រណិតៗ នាឡិកាដៃ ម៉ាស៊ីនកែច្នៃគ្រឿងអលង្ការ ត្បូង ពេជ្រជាច្រើនប្រភេតមកពីក្រុមហ៊ុនជាតិ និងអន្តរជាតិដោយមានការបញ្ចុះតម្លៃរហូតដល់៥០% ការដើរបង្ហាញម៉ូតគ្រឿងអលង្ការ កម្មវិធីប្រកួតនារីឯកគ្រឿងអលង្ការនិងត្បូងអន្តរជាតិ ពិធីដេញថ្លៃធ្វើម្កុដនារីឯកតម្លៃ២០ម៉ឺនដុល្លារ កម្មវិធីចាប់រង្វាន់យកចិញ្ចៀនពេជ្រតម្លៃចាប់ពី ១០០០ដុល្លារ ដែលបានឧបត្ថម្ភដោយក្រុមហ៊ុន Signare Jewellery (Hong Kong) រហូតដល់ចិញ្ចៀនពេជ្រតម្លៃ ៥០០០ដុល្លារ ដែលបានឧត្ថម្ភដោយក្រុមហ៊ុន Star Asia (Thailand)។

កម្មវិធីអមផ្សេងៗទៀតមានដូចជា ការប្រកួតប្រណាំងអុំទូកកាយ៉ាក់ ការប្រកួតប្រណាំងកង់យឺតឆ្លងឧបសគ្គ ការប្រកួតញ៉ាំម្ទេស ការប្រកួតស្ទូចត្រី និងការប្រកួតលេងគ្រ័រ ដែលអ្នកឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន១០០០ដុល្លារជារៀងរាល់ថ្ងៃ (ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងកោះពេជ្រ)។ សូមចុះឈ្មោះតាមតំណភ្ជាប់នេះ ពិព័រណ៍ គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ (cigjf.org)។

ជាពិសេសថែមទៀតនោះ សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីជួបជុំកញ្ញាឯកគ្រឿងអលង្ការនិងត្បូងអន្តរជាតិឆ្នាំ២០២៤ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅមុខអគារ ឌឹអេលីហ្សេ (The Elysee) កោះពេជ្រ ដោយមានការចូលរួមពីកញ្ញា មាន សូនីតា (ហៅ កញ្ញា ក្រមា) និងសូមរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់តាមរយៈតំណភ្ជាប់ហ្វេសបុកផេក https://www.facebook.com/CIGJF/

អាស្រ័យដូចបានជំរាបជូនខាងលើ សូមគោរពអញ្ជើញសាធារណជនដែលស្រលាញ់វិស័យគ្រឿងអលង្ការ អញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករ។ ជួបគ្នាទាំង៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៤ នៅ ទីក្រុងកោះពេជ្រ អាគារ A B C រាជធានីភ្នំពេញ៕

@cigjf2024

សូមអញ្ជើញទស្សនាទាំងអស់គ្នា ទស្សនាចប់ តើអ្វីដែលអ្នកចាប់អារម្មណ៍? សូមខម្មិន &lt3 The 15th Cambodia International Gems & Jewelry Fair

♬ original sound - Cambodia Gems & Jewelry Fair