(រ៉ូម)៖ លោក Maurizio Sarri បានលាលែងចេញពីតំណែងរបស់លោកជាអ្នកចាត់ការក្លិប Lazio ហើយជំនួយការគ្រូបង្វឹក លោក Giovanni Martusciello ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី ដើម្បីដឹកនាំបន្ត។ នេះបើយោងតាមក្លិបលេងនៅលីគកំពូលអ៉ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

លោក Sarri បានរងការរិះគន់ពីដំណើរការដឹកនាំរបស់លោក ខណៈក្លិបបានឈ្នះត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតក្នុងលីគចុងក្រោយរបស់ពួកគេ។

បុរសវ័យ ៦៥ឆ្នាំរូបនេះ បានដាក់លិខិតលាលែងពីតំណែងរបស់លោកទៅកាន់ផ្នែកគ្រប់គ្រងក្លិបនៅថ្ងៃអង្គារ។

​Lazio ដែលកាលពីថ្ងៃចន្ទ បានលេងចាញ់ ២-១ ក្នុងនាមម្ចាស់ផ្ទះទល់នឹងក្លិប Udinese នោះ កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគ Serie A ដោយមាន ៤០ពិន្ទុពី ២៨ប្រកួត៕